ការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលិសផ្ទុះឡើងក្នុងអំឡុងពេលតវ៉ាប្រឆាំង​ការខ្វះខាតស្បៀងអាហារ​​នៅវ៉េណេស៊ុយអេឡា

វ៉េណេស៊ុយអេឡា ៖ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងដែលដឹកនាំដោយសមាជិកសភាមួយរូប  កាលពីថ្ងៃពុធ  បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ក្នុងអំឡុងពេលមានការតវ៉ាប្រឆាំងទៅនឹងការខ្វះខាតស្បៀងអាហារក្នុងប្រទេស នៅខាងក្រៅបរិវេណក្រសួងស្បៀងអាហារនៅក្នុងរដ្ឋធានីការ៉ាកាស ។

ប៉ូលិស និងក្រុមអ្នកគាំទ្រប្រធានាធិបតី Nicolas Maduro បានព្យាមយាមជួយបញ្ឈប់ការតវ៉ាប្រឆាំងដែលនាំឲ្យមានការប៉ះទង្គិចគ្នានោះ ។

ក្រុមអ្នករិះគន់រដ្ឋាភិបាលនិយាយថា ជាតូបនីយកម្មនៃវិស័យពាណិជ្ជកម្ម និងការគ្រប់គ្រងតម្លៃ និងរូបិយប័ណ្ណជាងមួយទសវត្សរ៍មកនេះបានធ្វើឲ្យសហគ្រាសឯកជនលែងដំណើរការ ។

ប៉ុន្ដែលោកប្រធានាធិបតី Maduro បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា គឺជាជនរងគ្រោះក្នុងសង្គ្រាមផ្នែកសេដ្ឋកិច្ចដែលដឹកនាំដោយក្រុមមេដឹកនាំពាណិជ្ជកម្មដោយមានជំនួយពីសហរដ្ឋអាមេរិក ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com