នគរបាលជំនាញខេត្តកែប បញ្ជូនជនសង្ស័យពាក់ព័ន្ធប្រព្រឹត្តអំពើហឹង្សាលើអ្នកដទៃ ទៅកាន់តុលាការខេត្តកំពត

កែប៖ជនសង្ស័យដែលពាក់ព័ន្ធការប្រើហិង្សាលើអ្នកអ្នកដ៏ទៃ ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្ត រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។

 នគរបាលក្រុងកែប បានឲ្យដឹងថាជនសង្ស័យឈ្មោះ ញ៉ ពីន ភេទប្រុស អាយុ ២៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មុខរបរកសិករ ទៅកាន់សាលាដំបូងខេត្តកំពត បន្ទាប់ពីឃាត់ខ្លួនកាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ពីបទប្រព្រឹត្តអំពើហឹង្សាលើអ្នកដទៃ ដោយវាយនិងខ្សែក្រវ៉ាត់ ក្នុងពិធីអាពាហ៍ពិពាហ៍ អ្នកភូមិខាងលើ ដោយមូលហេតុ ទាស់គ្នាបន្តិចបន្ទួច ក្នុងពេលរាំធុងបាស់កំដរការ ។ 

ជនរងគ្រោះឈ្មោះ លៀវ ងីជិញ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ត្រូវរបួសក្បាលដេរ ប្រាំថ្នេរ។

 សូមបញ្ជាក់ជនសង្ស័យខាងលើ ក្រោយពីទាស់គ្នាមួយលើកក្នុងវង់រាំក៏ត្រូវប្រជាជន និងសមត្ថកិច្ចសំរុះសំរួលបំបែកគ្នាម្តងរួចមកហើយ ប៉ុន្តែគេបានតាមមកវាយជនរងគ្រោះ  ចាកចេញត្រទ្បប់មកផ្ទះវិញ ។ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចយើងបញ្ជូនទៅពន្ធនាគារខេត្តកំពត ចាត់ការបន្តតាមនិតិវិធី ហើយនាល្ងាចនេះ ៕


         

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង