ជនជាតិវៀតណាមម្នាក់ ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ស្វាយរៀង ៖ ជនជាតិវៀតណាមម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងក នៅវេលាម៉ោង៤រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅបន្ទាប់អនាម័យកាស៊ីណូថាយថិនឃីង មានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

សាកសពឈ្មោះ ង្វៀង ហ្វាងទៀងគឿង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ សង្កាត់ភូគឿងទីរួមខេត្តប៊ិញយឿ។
ក្រោយពីគណ:កម្មការធ្វើកោសល្យវិច្ច័យពិនិត្យឃើញថាសាកសពនេះស្លាប់ដោយសារចងកពិតប្រាកដមែន។ 

ក្នុងករណីខាងលើនេះដោយ មានការសម្របសម្រួលពីលោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក្ខបណ្តោះអាសន្ននៅវត្តពោធិថ្មី (ហៅវត្តបាវិត) ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


             

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com