ខេត្តស្វាយរៀងបើកវេទិកាសាធារណៈបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញមតិលើកឡើងពីបញ្ហាប្រឈម

(ស្វាយរៀង) ៖ នៅទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ស្រី ពៅ សុភាព ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈ ស្ថិតនៅបរិវេណវត្តក្តីស្លា ភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារ ចុះជួយឃុំ និងប្រជាពលរដ្ឋមកពីបណ្តាភូមិនានាក្នុងឃុំស្វាយយា សរុបចំនួន ២៦៧ នាក់។

បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលទៅអង្គវេទិកាទាំងមូល លោកស្រីគណៈអធិបតី បានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញមតិលើកឡើងពីបញ្ហានានាកំពុងជួបប្រទះសព្វថ្ងៃនៅក្នុងមូលដ្ឋានដែលបញ្ហាទាំង នោះមានដូចជា៖ បញ្ហាផ្លូវ បញ្ហាភ្លើងអគ្គីសនី បញ្ហាប្រឡាយទឹក បញ្ហាសេវារដ្ឋបាលសាធារណៈជាដើម។

លោកស្រីគណៈអធិបតី និងមន្ត្រីជំនាញ បានឆ្លើយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋនៅពេលខាងមុខជា បន្តបន្ទាប់ក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ពៅ សុភាព បានបញ្ជាក់បន្ថែមទៀតថា បញ្ហាទាំងនេះក្នុងនាមអាជ្ញាធរដែលបម្រើប្រជាពលរដ្ឋ នឹងបន្តការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងសំណូមពរ ពិសេ សការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកស្រីបានបន្ថែមថា វេទិកាដែលរៀបចំឡើងនេះគឺពិតជាមានសារៈសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋបានជួបជាមួយអាជ្ញាធរ និងក្រុមការងារចុះជួយឃុំដើម្បីដោះ ស្រាយនូវបញ្ហានិងតម្រូវការមួយចំនួននៅតាមមូលដ្ឋានដែលជាកង្វល់ដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។ លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ កុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង