តើអាមេរិកនឹងបើកស្ថានទូតនៅក្រុងព្យុងយ៉ាងដែរឬទេ?

(បរទេស)៖ យោងតាមគេហទំព័រ AXIOS ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងក្រុមការងាររៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងនៅប្រទេសសិង្ហបុរី ឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានគិតគូរពិចារណា និងត្រៀមខ្លួនជាស្រេចក្នុងការបង្កើតទំនាក់ទំនងជាផ្លូវការជាមួយប្រទេសកូរ៉េខាងជើង ហើយអាចនឹងបង្កើតស្ថានទូតអាមេរិកនៅក្រុងព្យុងយ៉ាងតែម្ដង។

ប្រភពជិតដិតនឹង​សេតវិមានឲ្យដឹងថារាល់កិច្ចការទាំងអម្បាលម៉ានខាងលើនេះនឹងចំណុះទៅនឹងអ្វីដែលអាមេរិកាំងទទួលបានអ្វីពីកិច្ចចរចាកំពូល។

សូមជម្រាបថា សហរដ្ឋអាមេរិកធ្លាប់បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េក្នុងជំនាន់រជ្ជកាល JOSEON ក្នុងអំឡុងឆ្នាំ ១៨៨០ ដែលកាលនោះគ្មានកូរ៉េខាងជើង និងខាងត្បូងទេ គឺមានកូរ៉េតែមួយ ប៉ុន្ដែក្រោយមកអាមេរិកាំងមិនដែលបានបង្កើតទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើងឡើយ៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង