ខ័​ណ្ឌ ច័ន្ទ​សុផល សន្យាថា ឈប់​និយាយ​ឲ្យ​ប៉ះពាល់​តម្លៃ​ព្រះពុទ្ធសាសនា​ទៀតហើយ​!

(​ភ្នំពេញ​)៖ ប៉ុន្មាន​នាទី ក្រោយពី​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រកាស​ព្រមាន​ដល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ពីរ​នាក់ គឺ​លោក ផែង វណ្ណៈ និង​លោក ខ័​ណ្ឌ ច័ន្ទ​សុផល ឲ្យ​ឈប់​ឆ្លងឆ្លើយ​សម្ភាសន៍​រឿង​ពោត​ស្ងោរ​រួចមក នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ លោក ខ័​ណ្ឌ ច័ន្ទ​សុផល បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​សន្យាថា លោក​ឈប់​និយាយ​អ្វី​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​ទៀតហើយ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​ថ្នល់កែង ក្នុង​ខេត្តកំពង់ចាម ដល់​ខេត្តសៀមរាប សម្តេច​តេ​ជោ ហ៊ុនសែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ដោយ​ព្រមាន​បណ្តេញ​លោក ​ផែង ​វណ្ណៈ ចេញពី​ជួរ​នគរបាលជាតិ និង​បណ្តេញ​លោក​ ខ័​ណ្ឌ ​ច័​ន្ទ​សុផល ចេញពី​ក្របខ័ណ្ឌ​ទាហាន បើសិនជា​អ្នក​ទាំងពីរបន្ត​ត​ភាគ​សម្ភាសន៍​រឿង​ពោត​ស្ងោរ រវាង​អតីត​ព្រះសង្ឃ​ទ្រុ​ស្ដសី​ល និង​អតីត​ស្រី​ស្នេហ៍ខុសទំនៀមទម្លាប់ប្រពៃណីកញ្ញា លី​តា នៅ​ខេត្តបន្ទាយមានជ័យ​។

​សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ឈប់​ឲ្យ​មានការ​លើកឡើង​តទៅទៀត រឿង​ពោត​ស្ងោរ​នេះ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ និង​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​ជាតិ​។​

​ជុំវិញ​ការព្រមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១១​មិថុនា​នេះ លោក ផែង វណ្ណៈ បាន​ចាត់ទុកថា «​ឪពុក​ស្ដីប្រដៅ​កូន ជា​រឿង​ធម្មតា​»។​

​លោក ផែង វណ្ណៈ បានប្រកាស​សូម​អភ័យទោស​សម្តេច​តេ​ជោ ហ៊ុនសែន ចំពោះ​កំហុសឆ្គង​របស់ខ្លួនដោយចាត់ទុកថា ​អ​ចេតនា​អំពី​ករណី​លោកទៅ​សម្ភាសន៍​អតីត​ព្រះសង្ឃទ្រុស្ដសីលឈ្មោះ លោក ស្រិល វណ្ណា និង​ករណី​ផ្សារ​ផល្លា​រាត្រី​អង្គរ​៥ នៅ​ខេត្តសៀមរាប​។​

​រីឯ​លោក ខ័​ណ្ឌ ច័ន្ទ​សុផល ក៏បាន​សូម​អភ័យទោស​សម្តេច​តេ​ជោ ហ៊ុន សែន នូវ​អ្វីដែល​លោក​បាន​សម្ភាសន៍​ជាមួយ​កញ្ញា លីតា​​​ សង្សារបស់ព្រះសង្ឃបារាជិក ដើម្បី​ប្រតិកម្ម​តប​នឹង​អន្ទិត ស្រិល វណ្ណា ក្នុង​រឿង​ពោត​ស្ងោរ ដែលជា​រឿងអាស្រូវ​ផ្លូវភេទ​រវាង​អតីត​ព្រះសង្ឃ ស្រិល វណ្ណា និង​ក្មេងស្រី លី​តា នៅ​ខេត្តបន្ទាយមានជ័យ កាលពី​សប្តាហ៍​មុន​៕ (Swift News)​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង