នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖ ពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍមិនឈប់ឈរ

(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត អមដំណើរដោយក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាកងវ៉ា ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមចំនួនជាង៤០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា ពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍមិនឈប់ឈរ កង្វះខាតរបស់ប្រជាពលរដ្ឋត្រូវបានបំពេញបន្ថែមធ្វើយ៉ាងឲ្យប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព វិបុលសុខ ក្នុងនោះការបណ្តុះបណ្តាលបណ្តាលកូនចៅជំនាន់ក្រោយដើម្បីបន្តវេនជាការងារអាទិភាពសម្តេចតេជោហ៊ុន សែន បានខិតខំកសាងនូវសាលារៀនគ្រប់កម្រិតដោយបង្ខិតមកជិតផ្ទះប្រជាលរដ្ឋនិងពង្រឹងគុណភាពអប់រំ ដូចនេះសូមបងប្អូនចាប់យកឱកាសមាសនេះបញ្ជូនកូនចៅទៅសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិឲ្យបានរុងរឿងបន្តទៀត។

ក្នុងឱកាសនោះដែរ ជាថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ដែលបានរួមគ្នាថែរក្សា សន្តិភាព និងសូមបន្តថែរក្សានូវសន្តិភាពនេះឲ្យបានគង់វង្សព្រោះថាគ្មានអ្វីរីកចម្រើនក្នុងភ្លើងសង្រ្គាមឡើយ និងសូមត្រៀមឯកសារទៅបោះឆ្នោតជូនគណបក្សប្រជាជន មានលេខលំដាប់រៀងទី២០ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្តេចតេជោហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍន៍នាវាកម្ពុជាឲ្យកាន់តែរីកចម្រើនឆាប់រហ័សបន្ថែមទៀត ។

ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា និងអំណោយចែកជូនមាន ៖
១.ជូនប្រជាពលរដ្ឋចំនួន៤០០០នាក់ ម្នាក់ៗ ទទួលបានសារ៉ុង ១
២.ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើងនៅសង្កាត់កំពង់ស្វាយចំនួន ៤០០នាក់ ក្នុងម្នាក់ៗទទួលបាន : ថវិកា ២ មុឺនរៀល ក្រម៉ា១ សារ៉ុង ១ បំពង់ទឹកក្ដៅ មី ពិល ទឹកដោះគោ ប្រេងកូឡា ប្រេងខ្យល់ អំបិលអ៊ីយ៉ូត តែ កៅអៀក ។ល។
៣.ជូនសាលាសង្កាត់កំពង់ស្វាយ ថវិកា១លានរៀល
៤.ជូនសិស្សានុសិស្សចំនួន១៤៤នាក់ ម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា ៣០០០រៀល
៥.ជូនលោកគ្រូ អ្នកគ្រូ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា ២ម៉ឺនរៀល
៦.ជូនសាលាបឋមសិក្សាកងវ៉ា ថវិកា ១លានរៀល
៧.មណ្ឌលសុខភាពកំពង់ស្វាយ ថវិកា ១លានរៀល
៨.ជូនផ្លូវបេតុងប្រវ៉ែង២០០ម៉ែត្រ ចូលសាលាបឋមសិក្សាពង្រ
៩.ជូនថវិកាចំនួន២៤០០ដុល្លាអាមេរិកចូលរួមកសាងស្ពានបីប្រលោះ ឆ្លងកាត់ស្ទឹងសិរីសោភ័ណ ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ
១០.ជូនអណ្តូងទឹក១ សម្រាប់ប្រើប្រាស់ក្នុងសាលាបឋមសិក្សាកងវ៉ា
១១.ជូនឧបករណ៍បំពង់សម្លេង១ឈុត ទៅភូមិតារាងបាល់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង