បុរសម្នាក់កំពុងដើរតាមផ្លូវ ត្រូវរថយន្តបុករបួសធ្ងន់

ពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ខណៈពេលកំពុងដើរតាមផ្លូវ។ ហេតុការណ៍ ខាងលើកើតឡើងនៅពីវេលាម៉ោង១០ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥  ចន្លោះគីឡូម៉ែត្រលេខ ១៦២និង១៦៣ ស្ថិតនៅភូមិស្វាយស   ឃុំស្នាអន្សា ស្រុកក្រគរ  ខេត្តពោធិ៍សាត់។

 សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ2J-45 34 ធ្វើចរាចរពីលិចទៅកើត បើកបរដោយឈ្មោះ  ឡុង  ពិសិដ្ឋ  អាយុ ៣០ឆ្នាំ  ភេទប្រុស  ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិកាប់គោឃុំអូចារ   ក្រុងបាត់ដំបង  ខេត្តបាត់ដំបង  លុះមកដល់ចំណុចកើតហេតុខាងលើបានបុក មនុស្សដើរពីលិចទៅកើត ស្របទិសគ្នា។ ជនរងគ្រោះឈ្មោះ  អៀង   សួអាយុ ៥៤ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរនៅភូមិស្វាយស  ឃុំស្នាអន្សា ស្រុកក្រគរ  រងរបួសធ្ងន់  បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់  ៕

D DD DDDD

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com