លោក ពេជ្រ ស្រស់ ប្រកាស​រំដោះ​ច្រាំងទន្លេ ដោយ​បោសសំអាត​ឲ្យ​អស់​ជនអន្តោប្រវេសន៍​ខុសច្បាប់

(​ភ្នំពេញ​)៖ ជាថ្មី​ម្តងទៀត លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានប្រកាស​បេ្ត​ជ្ញា​រំដោះ​ច្រាំងទន្លេ ដោយ​បោសសំអាត​ឲ្យ​អស់​ជនអន្តោប្រវេសន៍​ខុសច្បាប់ ពិសេស​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើទឹក ភាគច្រើន​នៅតាម​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ជាដើម​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ លោក ពេជ្រ ស្រស់ បាន​លើកឡើងថា ៗ​មិនមែនជា​រឿង​លេងសើច ឬ​ចង់បាន​ប្រជាប្រិយភាព​ស្អី​នោះទេ គឺ​ខ្ញុំ ពេជ្រ ស្រស់ នឹង​ប្តេជ្ញា​នឹង​បោសសំអាត​ឲ្យ​អស់​ពួក​ជន​អន្តោ​​​ប្រវេសន៍​ខុសច្បាប់​ ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ជាពិសេស​ជនអន្តោប្រវេសន៍ ដែល​សង់ផ្ទះ​បណ្តែត​ទឹក​នេះ​តែម្តង នៅពេលដែល​ខ្ញុំ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​កម្ពុជា​របស់​យើង​”​។​

​ដោយ​បង្ហោះ​រូបភាព​ច្រើន​ប៉ុស្តិ៍​ពី​ផ្ទះ​បណ្តែត​ទឹក និង​រូបថត​សែ​ល​ហ្វី​របស់លោក​ពី​កោះ​ស្កូវ ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ពេជ្រ ស្រស់ បាន​គូសបញ្ជាក់ថា “​ខ្ញុំ ពេជ្រ ស្រស់ ប្តេជ្ញា​រំដោះ​មាត់ទន្លេ​ជូន​ប្រទេស​កម្ពុជា​យើង មកវិញ​ឲ្យ​ខាងតែបាន​….”​។​

​សូម​រម្លឹកថា ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់ ដាក់​បេក្ខជន​ឈរឈ្មោះ នៅ ១៧ មណ្ឌល ក្នុងចំណោម ២៥ មណ្ឌល​។ លោក ពេជ្រ ស្រស់ ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​៕ (SN-​ពិសិដ្ឋ​)​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង