កងរាជអាវុធហត្ថឃាត់ខ្លួនចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកកទំងន់២៥.១ក្រាម

បន្ទាយមានជ័យ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកកទំងន់២៥.១ក្រាមត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧។

 

ជនសង្ស័យដេលត្រូវឃាត់ខ្លួនមានឈ្មោះ អ៊ីន អង់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

 

លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថានៅពេល ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនគឺដឹកនាំដោយលោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការស្តីទីកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចេញល្បាតក្នុងក្រុងសិរីសោភ័ណ។

 

បានប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនបានឃាត់ខ្លួនភ្លាមៗហើយធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន មួយថង់តូចមានទំងន់ស្មើរ២៥,១ក្រាម នៅវេលាម៉ោង១ និង៤០នាទីយប់រំលងអាត្រាតចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

 

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថាក្រោយពេលឃាត់ខ្លួនជនសង្ស័យនិងរឹបអូសវត្ថុតាងគ្រឿងញៀន កម្លាំងបាននាំយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដោយយោងតាមចម្លើយនិងវត្ថុតាងត្រូវបានអនុវត្តន៍តាមច្បាប់៕

WhatsApp Image 2017-03-09 at 4.35.19 PM WhatsApp Image 2017-03-09 at 4.35.20 PM WhatsApp Image 2017-03-09 at 4.325.19 PM

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com