លីហ្គកំពូលកម្ពុជា: អាស៊ីអឺរ៉ុបន្តបង្ហាញទម្រង់លេងល្អក្រោយឈ្នះ វេស្ទើន

(ភ្នំពេញ)៖ កីឡាករ Befolo Privat Mbarga បានទាត់បាល់បញ្ចូលទី៦គ្រាប់ម្នាក់ឯងឱ្យអាស៊ីអឺរ៉ុបយូណាយធីតឈ្នះវេស្ទើនភ្នំពេញ ៦ទល់នឹង១ ក្នុងការប្រកួត MetfoneCambodian Leagueនៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា នៅទឹកដី AEU Sport Park អរិយក្សត្រ។

ក្នុងវគ្គទី១ ខ្សែប្រយុទ្ធជនជាតិកាមេរូនរូបនេះ ស៊ុត៣គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះនាំមុខ៣ទល់នឹង០ នៅនាទីទី០១, ២៩ និង ៣៩។

លុះចូលដល់វគ្គទី២ អតីតកីឡាករក្លិប អង្គរថៃហ្គ័រ បន្ថែម៣គ្រាប់ទៀតនៅនាទី ៥៩, ៦៣ និង ៧៣ ខណៈសឿង សុបញ្ញា ស៊ុតមួយគ្រាប់ឱ្យវេស្ទើន នៅនាទី៨៧។

បូកទាំងការប្រកួតនេះ Privat រកបាន១៣គ្រាប់ពីការ ប្រកួត៩លើកនៅលីគកំពូលរដូវកាល២០១៨នេះ។ 

ប្រសិនបើមិនមានអ្វីប្រែប្រួល តារាស៊ុតរូបនេះនឹងគ្រប់គ្រងកំពូលតារាងអ្នកស៊ុតចូលច្រើនជាងគេ ស្របពេល Julius Oiboh ដែលគ្រង Top Scorer ៨សប្ដាហ៍កន្លងមក នៅ៨គ្រាប់ដដែល។

មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធក្លិបតំណាងសាកលវិទ្យាល័យដដែលជាកីឡាករដំបូងដែលរកបាន៦គ្រាប់ម្នាក់ឯងរដូវកាល២០១៨នេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង