សមាគមចិនត្រកូល លីម កម្ពុជា សហការជាមួយមូលនិធិជើងសប្បនិម្មិតរបស់ម្ចាស់ក្សត្រីប្រទេសថៃ បរិច្ចាគជើងសិប្បនិម្មិត ជូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ចំនួន ១៤០នាក់

(ភ្នំពេញ)៖ បងប្អូនយោធិនពិការជើង ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ចំនួន ១៣៨នាក់ ត្រូវបានសមាគមចិនត្រកូលលីម កម្ពុជា សហការជាមួយមូលនីធិជើងសប្បនិម្មិតរបស់ម្ចាស់ក្សត្រីប្រទេសថៃ រៀបចំនូវពិធីបរិច្ចាកជើងសប្បនិម្មិត ជូនដល់យោធិនពិការ ក្នុងមជ្ឈមណ្ឌលយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ចំនួន ១៤០នាក់ នៅក្នុងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃ០៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨នេះតទៅ នៅក្នុងស្នាក់ការសមាគមចិនត្រកូល លីម ស្ថិតក្នុងក្រុងភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងជាសមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា។

នាឱកាសនោះដែរមានការអញ្ជើញចូលរួមឯកឧត្តម ផាន់ យ៉ា រ៉ាក់ភុលធប់ ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងក៏ការចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា លោកជំទាវ ឧកញ៉ា លីម ឈីវហូរ ប្រធានកិតិយសមាគមចិនត្រកូល លីម កម្ពុជា ព្រមទាំង ឯកឧត្តម អស់លោក ឧកញ៉ា សប្បុរស ជនខ្មែរ ថៃ នឹងមន្ត្រីយោធាជាន់ខ្ពស់ក្នុងនៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូប ។

លោកជំទាវ ឧកញ៉ា លីម ឈីវហូរ បានមានប្រសាសន៍ថាថ្ងៃនេះបងប្អូនក្នុងសមាគមចិនត្រកូលគីម កម្ពុជា មានក្តីសប្បាយរីករាយ និងមានមោទនភាពបំផុត ដែលបានចូលរួមក្នុងការងារមនុស្សធម៌និង ជួយដល់សង្គម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ចូលរួមជួយដោះស្រាយរាល់ទុក្ខលំបាកជូនដល់ប្រជាជនក្រីក្រ ជាពិសេសជនពិការកម្ពុជា ដែលកំពង់ត្រូវការជំនួយជាចបាច់នោះ។

លោកជំទាវ ឧកញ៉ា ក្នុងនាមសមាគមចិនត្រកូល លីម កម្ពុជា លោកជំទាវក៏បានសំដែងនូវអំណរគុណផងដែរ ដល់មូលនិធិជើងសប្បនិម្មិតរបស់ម្ចាស់ក្សត្រីនៃព្រះរាជាណាចក្រថៃ ដែលបានសហការយ៉ាងល្អជាមួយសមាគមចិនត្រកូល លីម កម្ពុជា ក្នុងការផ្តល់នូវជើងសប្បនិមិ្មត ដល់យោធិនពិការរបស់កម្ពុជានៅពេលនេះ ។

សូមបញ្ជាក់ថាៈ ក្នុងកម្មវិធីបរិច្ចាកជើងសប្បនិម្មិតសរុបទាំ១៥០ ជើងនេះ មានជើងសប្បនិម្មិតធម្មតាចំនួន ១៤០ជើង និងជើងសម្រាប់ចធ្វើស្រែចំនួន ១០ជើង ដែលការកែច្នៃនឹងតម្លើងជើងសប្បនិម្មិតបានធ្វើឡើងនៅក្នុងស្នាក់ការសមាគមចិនត្រកូល លីម កម្ពុជា ។ តាមរយ:សកម្មភាពការងារមនុស្សធម៌របស់សមាគមចិនត្រកូល លីមកម្ពុជានេះ លោកជំទាវសង្ឃឹមថា ប្រាកដជាអាចជួយសម្រាលដល់ជីវភាពរស់នៅរបស់បងប្អូនយោធិនពិការកម្ពុជា បាន១ចំណែកធំផងដែរ ។

នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃយោធពលខេមរភូមិន្ទ នឹងនាយ ពល ទាហានទូទាំងកងទ័ពជើងគោក និងយោធពលខេមរភូមិន្ទទាំងអស់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឧកញ៉ា លីម ឈីវហួរ ប្រធានសមាគមចិនត្រកូលលីម រួមនឹងម្ចាស់ក្សត្រីនៃព្រះរាជាណាចក្រថៃ ដែលមាន ឯកឧត្តម ផាន់ យ៉ារ៉ាក់ភុធប់ ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជានិង ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិតវ៉ាចារ៉ា រ៉ូជីវិត ផុនថុន ដែលជាអគ្គលេខាមូលនិធិជើងសប្បនិមិ្មតរបស់ម្ចាស់ក្សត្រីនៃព្រះរាជាណាចក្រថៃ ជាតំណាង ដែលជាលើកដំបូងបានសហការផ្តួចផ្តើមនូវគំនិតបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងជួយឧបត្ថម្ភគាំទ្រនិងជួយសម្រាលបន្ទុកការលំបាកដល់បងប្អូនយោធិនពិការនៃមជ្ឈមណ្ឌលអភវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនបាត់បង់សមត្ថភាពការងារ ជួយសម្រាលដល់ការលំបាកខ្វះខាតចំពោះយោធិនពិការ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង