ស.ស.យ.ក​ ឃុំដំរិល​ បានចូលរួមក្នុងកម្មវិធី​ “ទិវាកុមារអន្តរជាតិ​ ១មិថុនា​ និងទិវាបរិស្ថា​ន​ជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​ ឆ្នាំ​២០១៨”​

ត្បូងឃ្មុំ)៖​ លោកជំទាវ​ ឌិត​ នីតា​ សាយ​ សំអាល់​នៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៨នេះ​ បានដឹកនាំក្រុម​ការងារ​ ស.ស.យ.ក​ ស្រុកអូររាំងឪ​ និង​ ស.ស.​យ.ក​ ឃុំដំរិល​ បានចូលរួមក្នុងកម្មវិធី​ “ទិវាកុមារអន្តរជាតិ​ ១មិថុនា​ និងទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា​ ឆ្នាំ​២០១៨”​។

ការប្រារព្ធពិធីនេះ​ នៅបរិវេណអនុវិទ្យាល័យដំរិល​ ឃុំដំរិល​ ស្រុកអូររាំឪ​ ខេត្តត្បូងឃ្មុំ​ ក្នុងឱកាសនោះ លោក​ជំទាវ​ ឌិត​ នីតា​ សាយ​ សំអាល់​ បានចែកសម្ភារសិក្សាដល់សិស្សានុសិស្ស​ និងដាំកូនឈើនៅទីនោះទុកជាអនុសាវរីយ៍ផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង