មន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់សាច់មាន់និងប្រហិតខូចគុណភាពជាង១តោននាំចូលពីថៃ

 

បន្ទាយមានជ័យ៖មន្ត្រីកាំកុងត្រូលសហការជាមួយមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់សាច់មាន់និងប្រហិតខូចគុណភាពជាង១តោននាំចូលពីថៃការបង្ក្រាបចាប់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលដែលមន្ត្រីកាំកុងត្រូល សហការជាមួយមន្ត្រីគយនិងរដ្ឋករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃាត់សាច់មាន់និងប្រហិតខូចគុណភាពជាង១តោននោះគឺមន្ត្រីជំនាញបានស្រាវជ្រាវនិងកំណត់មុខសញ្ញាដែលឈ្មួញលួចនាំចូលពីប្រទេសថៃដោយដាក់បង្កប់ក្នុងរទេះដាក់ទំនិញពីលើហើយមានការសង្ស័យឃាត់ឆែកឆេររកឃើញជាបន្តបន្ទាប់រទេះលើកទី១រកឃើញសាច់មាន់ខូចគុណភាពចំនួន៣០០គីឡូក្រាមនិងរទេះលើកទី២ រកឃើញសាច់មាន់ខូចគុណភាព៣០០គីឡូក្រាម និងប្រហិត ចម្រុះចំនយន៧០០គីឡូក្រាម។

 

លោកបានបន្តថាសាច់និងប្រហិតចម្រុះដែលខូចគុណភាពជាងតោនដែលឆែកឆេររកឃើញក្នុងរទេះដឹកទំនិញដែលឈ្មួញដាក់បង្កប់ក្រោមមានដូចជាទឹកត្រឡាចកំប៉ុង១២០កេស និងទឹកក្រូចដប២០យួរ និងទំនិញផ្សេងៗទៀត។ ដែលកម្មករអូសរទេះ ពីរគ្រឿងដែលនាំចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

 

លោក ស៊ាន ស៊ីណាត បានបញ្ជាក់ថានៅពេលដែលឃាត់រទេះ ពីរគ្រឿងដឹកសាច់មាន់និងប្រហិតចម្រុះជាង ១តោន នាំចូលពីថៃគឺឃាត់បានតែអ្នកអូសរទេះដែលស៊ីឈ្នួលដឹកឲ្យគេពេលនេះមន្ត្រីជំនាញកំពុងចាត់វិធានការ។ ហើយស្រាវជ្រាវរកឈ្មួញដែលលួចនាំចូលសាច់មាន់និងប្រហិតចម្រុះខូចគុណភាពដែលនាំចូលដោយខុសច្បាប់ ទទួលបានមុខសញ្ញាខ្លះហើយកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្តដើម្បីចាត់ការតាមច្បាប់ ៕

BBB BBBB BBBBB BBBBBB

អត្ថបទដែលជាប់ទាក់ទង