​ប្រភពស៊ើបការណ៍សម្ងាត់អាម៉េរិកនិងអ៊ីរ៉ាក់៖មេដឹកនាំ​ISISទំនងវេចបង្វេចរត់​ចេញពីក្រុងមូស៊ូលហើយ​

ស៊ីរី ៖ ប្រភពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក និងអ៊ីរ៉ាក់បាននិយាយថា លោក Abu Bakr Al-Baghdadi ដែលជាមេដឹកនាំក្រុម ISIS ទំនងជាបានរត់ចោលក្រុមអ្នកដើរតាមគាត់នៅទីក្រុងមូស៊ូល ដោយបានទុកឲ្យពួកគេប្រយុទ្ធតស៊ូក្នុងសមរភូមិដែលកំពុងតែបរាជ័យ ។

ប្រភពស៊ើបការណ៍សម្ងាត់របស់អាម៉េរិក និងអ៊ីរ៉ាក់ជឿថា លោក Al-Baghdadi  កំពុងតែផ្លាស់ប្ដូរកន្លែងលាក់ខ្លួនជានិច្ចដោយផ្លាស់ប្ដូរទីតាំងជាច្រើនដងក្នុងមួយថ្ងៃ ហើយទំនងជាកំពុងតែលាក់ខ្លួនក្នុងចំណោមប្រជាពលរដ្ឋស៊ីវិលនៅតាមភូមិនានាដែលដាច់ស្រយាលជាជាងនៅជាមួយក្រុមអ្នកប្រយុទ្ធរបស់គាត់ ។

របាយការណ៍ផ្លូវការចុងក្រោយអំពីកន្លែងលាក់ខ្លួនរបស់មេដឹកនាំក្រុម ISIS រូបនេះគឺចេញមកពីការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ទៅលើផ្ទះមួយកន្លែងក្បែរព្រំដែនប្រទេសស៊ីរី កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ ។

លោក Al-Baghdadi  គឺជាអតីតមេដឹកនាំក្រុមអាល់កៃដាមួយរូប ហើយរូបគាត់បានរៀនពីកំហុសរបស់អ្នកកាន់តំណែងមុនៗរបស់គាត់ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង