​​ប្រធានាធិបតីចិនបំពាក់មេដាយមិត្តភាពជាលើកដំបូងជូនលោកពូទីន

(ចិន)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ​បានប្រគល់មេដាយមិត្តភាពជាលើកដំបូងជូនចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះ ដោយហៅលោកថាជាមិត្តដ៏ល្អបំផុតរបស់ខ្លួន ដោយគូសបញ្ជាក់នូវទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ​។

លោកពូទីនស្ថិតនៅក្នុងប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលចុងសប្តាហ៍នៃប្លុកសន្តិសុខដឹកនាំដោយចិននិងរុស្ស៊ីនៃអង្គការសហប្រតិបត្តិការសៀងហៃ​ (SCO) នៅ​ទីក្រុង Qingdao។

​​​លោកស៊ីនិយាយមុនពេលគាត់បំពាក់មេដាយជូនលោកពូទីន ដោយហៅលោកថាជា «មិត្តល្អនិងចាស់របស់ប្រជាជនចិន»។

លោកស៊ីបាននិយាយទៀតថា «ប្រធានាធិបតីពូទីនគឺជាមេដឹកនាំនៃប្រទេសដ៏អស្ចារ្យមួយដែលមានឥទ្ធិពលនៅជុំវិញពិភពលោក។ គាត់គឺជាមិត្ដជិតស្និទ្ធបំផុតរបស់ខ្ញុំ​»។

​លោកពូទីនបានថ្លែងអំណរគុណចំពោះមេដាយនេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង