លោក តឹក វណ្ណារ៉ា ស្នើរដ្ឋាភិបាលឲ្យបង្ហាញការពិតដាក់លើតុនិងពិភាក្សាជាមួយភាគីពាក់ព័ន្ធ(វីដេអូ)

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពី កម្ពុជា ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយផ្តល់សំណងជូនប្រជាពលរដ្ឋ ក្នុងលក្ខខ័ណ្ឌស្មើភាពគ្នា ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីកិច្ចអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោមពីរ។

 

ព្រឹកម៉ិញនេះនៅ ភោជនីយដ្ឋានទន្លេបាសាក់ពីរ លោក តឹក វណ្ណារ៉ា រួមនឹងបណ្តាប្រជាពលរដ្ឋរងគ្រោះ បានបើកិច្ចពិភាគ្សាគ្នាជាមួយអ្នកចូលរួមផ្សេងទៀតប្រាមាណជាង៤០នាក់ មកពីតំណាងសហគមន៍ សមាជិក និង ដៃគូសម្ព័ន្ធទន្លេកម្ពុជា អាជា្ញធរខេត្ត តំណាងស្ថាប័នរដ្ឋាភិបាល តំណាងក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធនានា។

 

នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពី កម្ពុជា លើកឡើងដូច្នេះថា «មានតែការពិភាក្សាគ្នាត្រង់ទៅត្រង់មកទេ លើកបញ្ហាដាក់លើតុ និងរួមគ្នា ហើយរួមគ្នា ជាមួយនឹងការឆ្លើយតបប្រកបដោយភាពវិជ្ជមាន ពីគ្រប់ភាគី…ទើបអាចដោះស្រាយបញ្ហាទាំងអស់ចេញ។ ក្នុងនាមជាអង្គការសង្គមស៊ីវិល មាននិន្នាការកណ្តាល អ្វីដែលយ់ងធ្វើ គឺ ផ្តល់ឱកាសដើម្បីជួបភាគីដែលពាក់ព័ន្ធ បើយគោលជំហរនៃភាគីពាក់ព័ន្ធ ព្រម ឬមិនព្រម …រ់ចេញ ឬមិនរើចេញ អាស្រ័យលើការសម្រេចចិត្តរបស់សហគមន៍»។

 

គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអនុញ្ញាត សាងសង់ក្នុងឆ្នាំ២០១២ ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាងពីរពាន់គ្រួសារ និងមច្ឆាជាតិ(ត្រី) ប្រមាណជាង៥០ប្រភេទ។

 

សូមទស្សនាការបង្ហាញពីភាពកង្វល់របស់អង្គការជុំវិញកិច្ចអភិវឌ្ឈន៍ទំនប់វារីអគ្គីសនីសេសានក្រោមពីរបកស្រាយដោយលោក តឹក វណ្ណារ៉ា ដូចខាងក្រោម ៖

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com