អវកាសយានិក៣រូបវិលត្រឡប់មកភពផែនដីវិញដោយសុវត្ថិភាព
(កាហ្សាក់ស្ថាន)៖ យានអវកាសរុស្ស៊ី Soyuz ដែលផ្ទុកអវកាសយានិក ៣នាក់មកពីស្ថានីយអវកាសអន្ដរជាតិបានចុះចតនៅប្រទេសកាហ្សាក់ស្ថាន។
យានអវកាសនេះបានចុះចតប្រកបដោយសុវត្ថិភាព នៅម៉ោង ៦:៣៩ នាទីល្ងាច កាលពីថ្ងៃអាទិត្យ។
អវកាសយានិកទាំង៣នាក់រួមមាន លោក Anton Shkaplerov ជនជាតិអាមេរិក, លោក Scott Tingle និងលោក Norishige Kanai ជនជាតិជប៉ុន បានបញ្ចប់បេសកកម្មរយៈពេល១៦៨ថ្ងៃ៕ (មាលីកា)

