ប្រទេសឥណ្ឌា​សាកល្បងមីស៊ីលចម្ងាយឆ្ងាយ ​Agni-5 ដោយជោគជ័យ

(ឥណ្ឌា)៖ យោធាឥណ្ឌាបានសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ Agni-5 ដោយជោគជ័យនៅឯឆ្នេរ Odisha ក្នុងឈូងសមុទ្រ Bengal។

យោងតាមប្រភពជាច្រើនបាននិយាយថាមីស៊ីលនេះអាចបាញ់បានចន្លោះពី ៥ពាន់គីឡូម៉ែត្រទៅ ៨ ពាន់គីឡូម៉ែត្រហើយមានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរដែលមានទម្ងន់ពី ១ តោន ទៅ ១,៥ តោន។

កងទ័ពឥណ្ឌាបានអះអាងថា នេះជាការសាកល្បងលើកទី៦នៃមីស៊ីល Agni-5 ចាប់តាំងពីឆ្នាំ២០១២​មក៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង