ថៃថាខ្លួនក្លាយជាធុងសំរាមឲ្យជប៉ុន, ហុងកុង និងសិង្ហបុរីចោល​អេឡិចត្រូនិកមួយទឹក​

(បាងកក)៖ ប្រទេសថៃកំពុងក្លាយជាកន្លែងចាក់សំរាមថ្មីមួយសម្រាប់អេឡិចត្រូនិកមួយទឹក ​បន្ទាប់ពី​ប៉ូលិសថៃត្រួតពិនិត្យកុងតឺន័រ ​កាលពីម្សិលមិញ ​ដែលពោរពេញទៅដោយសំណល់អេតចាយអេឡិចត្រូនិកដែល​ត្រូវបានដឹកជញ្ជូនមកពីប្រទេសជប៉ុន ហុងកុង និងសិង្ហបុរី។

នៅកំពង់ផែ Laem Chabang ភាគខាងត្បូងក្រុងបាងកក ​ប៉ូលិសបានបើកកុងតឺន័រចំនួន៧ ដែលមានកាកសំណល់អេឡិចត្រូនិកចំនួន២២តោន និងកាកសំណល់ផ្សេងៗទៀត។

លោក Wirachai Songmetta អនុប្រធានប៉ូលិសថៃបាននិយាយថាការស៊ើបអង្កេតថ្មីមួយបានបង្ហាញថាកាកសំណល់អេឡិចត្រូនិកមួយចំនួនត្រូវបាននាំចូលដោយក្រុមហ៊ុនដែលមិនមានអាជ្ញាប័ណ្ណ។

លោក Wirachai បានថ្លែងថាប៉ូលិសបានដាក់ពាក្យប្ដឹងទៅក្រុមហ៊ុនដែលមិនមានការអនុញ្ញាតឲ្យនាំចូលកាកសំណល់ទាំងនោះ៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង