លីហ្គកំពូលកម្ពុជា: វេស្ទើននៅតែមិនទាន់ស្គាល់ពាក្យឈ្នះក្រោយចាញ់ថៃហ្គ័រ

(សៀមរាប)៖ ក្លិបបាល់ទាត់ វេស្ទើមភ្នំពេញ នៅតែបន្តបរាជ័យ ក្នុងការប្រកួតលីហ្គកំពូលកម្ពុជា ក្រោយចាញ់ម្ចាស់ផ្ទះអង្គរថៃហ្គ័រ ០ទល់នឹង២ នៅទឹកដីកីឡដ្ឋានខេត្ត សៀមរាប ក្នុងការប្រកួតបង្គ្រប់សប្តាហ៍ទី៧ ថ្ងៃនេះ។

ពីរគ្រាប់របស់អង្គរថៃហ្គ័រ ធ្វើបានសម្រេចដោយកីឡាករលេខ១០ តាំង សុភក្ត្រ័ នាទីទី២៥ និងកីឡាករលេខ១១ ពេជ្រ សុវណ្ណខេមរិន្ទ្រនាទីទី៥៤។

នេះជាបរាជ័យផ្ទួនៗលើកទី៧របស់វេស្ទើន ក្នុងការប្រកួត ហើយពុំទាន់មាន១ពិន្ទុ នៅឡើយទេ។ ចំនែកអង្គរថៃហ្គ័រ តាមរយៈលទ្ធផលនេះរំកិលមកឈរនៅលេខ៧ លើក្រសួងការពារជាតិ។

ក្រោយលេងបាន៧ប្រកួតម្នាក់ ណាហ្កា ឈរនៅលេខ១ មាន ១៩ពិន្ទុ លេខ២បឹងកេត មាន១៧ ពិន្ទុ លេខ៣ នគរបាលជាតិមាន១៣ពិន្ទុដូចគ្នាក្រុមលេខ៤វិសាខាដែរ។ ឯលេខ៥ ព្រះខ័នរាជស្វាយរៀង ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com