កីឡាជាតិ១៨: មហាផ្ទៃបន្តឈរនៅកំពូលតារាងមេដាយ,ខេត្ត៤នៅតែមិនទាន់មានមេដាយ

(កម្ពុជា)៖ កីឡាជាតិ២០១៨ បានដំណើរការដល់ថ្ងៃទី៥នៃការប្រកួតហើយ បន្ទាប់ពីចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ។

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមកីឡា ២៤ ក្រសួង រាជធានី និងខេត្ត សុទ្ធតែដណ្តើមបានមេដាយ នៅឡើយតែខេត្ត៤ប៉ុណ្ណោះមិនទាន់ឈ្នះមេដាយនោះទេ។

ក្រសួងមហាផ្ទៃបន្តឈរនៅកំពូលតារាងមេដាយ ក្រោយប្រមូលបានមេដាយមាស ២៥គ្រឿង ប្រាក់១១គ្រឿង និងសំរឹទ្ធ១៤គ្រឿង សរុប៥០គ្រឿង។

ចំនែករាជធានីភ្នំពេញ ឈរនៅលេខ២ មានមេដាយសរុប ៥៧គ្រឿង ក្នុងនោះមាស២៣គ្រឿង ប្រាក់១៩ គ្រឿង និងសំរឹទ្ធ១៥គ្រឿង។

ក្រសួងការពារជាតិលេខ៣ មានមេដាយសរុប២៤គ្រឿង ក្នុងនោះមាស១២ ប្រាក់៦ និងសំរឹទ្ធ ៦គ្រឿង។ អ្វីភ្ញាក់ផ្អើលបំផុតខេត្តដែលមិនឈ្នះមេដាយការប្រកួតលើកទី១ ត្បូងឃ្មុំ ឈរនៅចំណាត់ថ្នាក់ទី៤ មេដាយ៥គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ៣គ្រឿង។

ក្រុមចំណូលថ្មីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ៥មាន មេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ១។

ដោយឡែកខេត្ត៤ដែលមិនទាន់ឈ្នះមេដាយគឺប៉ៃលិន រតនគីរី មណ្ឌលគីរី និងក្រចេះ៕



អត្ថបទដែលជាប់ទាក់ទង