កីឡាជាតិ១៨: ពីគ្មានមេដាយសោះ ឥឡូវនេះ ខេត្តត្បូងឃ្មុំឈ្នះមេដាយ មាសបីគ្រឿងហើយ

(កម្ពុជា)៖ ខេត្តដែលមិនបានឈ្នះមេដាយសូម្បីមួយគ្រឿង ក្នុងការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦  ត្បូងឃ្មុំពេល នេះ ឈ្នះមេដាយ៥គ្រឿងហើយ មាស៣គ្រឿង និងប្រាក់២គ្រឿង ក្នុងការប្រកួតកីឡាជាតិលើកទី២ ២០១៨ ហើយឈរនៅចំណាត់ថ្នាក់ទី៦ក្នុងតារាងមេដាយសរុប។

ចំនែករាជធានីភ្នំពេញ ឈរនៅចំណាត់ថ្នាក់ទី១ ក្រោយដណ្តើមបានមេដាយ២៤គ្រឿង ក្នុងនោះមាស ១០ ប្រាក់៩ និងសំរឹទ្ធ៥។

ក្រសួងមហាផ្ទៃឈរនៅលេខ២ បន្ទាប់ពីឈ្នះមេដាយ ២០គ្រឿង ក្នុងនោះមាស ៧គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៦គ្រឿង។ ឯតាកែវលេខ៣បណ្តោះអាសន្នមានមេដាយ១១គ្រឿង (មាន៦ ប្រាក់២ និងសំរឹទ្ធ៣)។

ក្រសួងការពារជាតិដែលពោរពេញដោយអ្នកខ្លាំងកីឡាប៉េតង់(មិនទាន់ប្រកួតចប់) ឈរនៅលេខ៤ ជាមួយមេដាយរួមបណ្តោះអាសន្ន ៩គ្រឿង (មាស ៥ ប្រាក់១ និងសំរឹទ្ធ ៣)។ ខេត្តកណ្តាលមានមេដាយសរុប១៨គ្រឿង (មាស ៣ ប្រាក់៦និងសំរឹទ្ធ៩)។

គិតត្រឹមព្រឹកព្រលឹមថ្ងៃនេះមេដាយ១៥៨គ្រឿង (មាស ៤៧ ប្រាក់៤៧សំរឹទ្ធ៦៤) ត្រូវបានក្រសួង រាជធានី ខេត្តដែលចូលរួមដណ្តើមបាន។ ខេត្តបីដែលមិនទាន់ដណ្តើមបានមេដាយគឺ ខេត្តមណ្ឌលគីរី ក្រចេះ និងខេត្តប៉ៃលិន៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com