UEFA Champion League: ពីរគ្រាប់របស់ Bale ជួយឱ្យ Real លើក ពានជាលើកទី៣ជាប់គ្នា

(អ៊ុយក្រែន)៖ Real Madrid ឈ្នះពានជើងឯកក្លិបកំពូលអឺរ៉ុបជាលើកទី៣ជាប់គ្នា ក្រោយឈ្នះ Liverpool ៣ទល់នឹង១ ការប្រកួត Uefa Champion League វគ្គផ្តាច់ព្រ័ត្រថ្ងៃនេះនៅទីក្រុង Kiev។

ក្រោយស្មើគ្នា ០ទល់នឹង០ ក្នុងវគ្គទី១ នៅនាទីទី៥១ កីឡាករបារាំង Karim Benzema ជួយឱ្យ Real Madrid នាំមុខមុន ប៉ុន្តែ៤នាទី ក្រោយមក Liverpool តាមស្មើដោយកីឡាករ Sadio Mane។

យ៉ាងណាក៏ដោយអ្នកការពារតំណែងជើងឯក Real Madrid នៅតែអាចធ្វើបានដោយបន្ថែមពីរគ្រាប់ផ្ទួនៗបន្តទៀតដោយថ្វីជើងកីឡាករ Gareth Bale នាទីទី៦៤ និង៨២៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com