(ព័ត៌មានវីដេូអូ)៖កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​២​កន្លែង​ឃាត់ខ្លួន​មនុស្ស​២​នាក់​

(​ភ្នំពេញ)​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ និង​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ វ៉ា​ សក្ក​ដា​ ព្រះរាជអាជ្ញា​រង​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ប្រ​តិ​បត្ត​ការ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ​(​វៀតណាម​)​ ចំនួន​២​គោលដៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​វត្ថុ​តាង​ជា​ច្រើន​ផង​ដែរ​។​

​គោលដៅ​ទី​១៖​នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​រសៀល​កម្លាំង​ជំនាញ​បាន​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ ប្រភេទ​ឆ្នោត​កន្ទុយលេខ​(​វៀតណាម​)​ មួយ​កន្លែង​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​០៥៨​ ផ្លូវ​បេតុង​ ក្រុម​៧​ ភូមិ​ចុង​ខ្សាច់​ សង្កាត់​ទួល​សង្កែ​១​។​ ​ ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ហ្គេ​ច​ ជូ​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ទី​តាំ​ខាងលើ​(​ជា​អ្នក​កត់​)​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយ​ចំនួន​ធំ​,​ ​ប៊ិ​ច​ចំនួន​០៣​ដើម​,​ ម៉ាស៊ីន​គិត​លេខ​ចំនួន​០២,​ ប្រាក់​ចំនួន​ប្រាំ​ម៉ឺន​ប្រាំ​ពាន់​ពីរ​រយ​រៀល​(៥៥,២០០)​។​

​គោលដៅ​ទី​២៖​នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ កម្លាំង​ជំនាញ​បាន​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​(​វៀតណាម​)​ មួយ​កន្លែង​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៥៩​ ផ្លូវ​៩០០​ ក្រុម​៣​ ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​១​។​​ ​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ បុ​ទម​ ស្រី​នុ​ច​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ទី​តាំ​ខាងលើ​(​ជា​អ្នក​កត់​)​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយ​ចំនួន​ធំ​,​ ​ប៊ិ​ច​ចំនួន​០៣​ដើម​,​ ម៉ាស៊ីន​គិត​លេខ​ចំនួន​មួយ​,​ ប្រាក់​ចំនួន​ដប់​ម៉ឺន​បួន​ពាន់​បី​រយ​រៀល​(១០៤,៣០០​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង