ជនជាតិ​វៀតណាម​ ២១​នាក់​ រស់នៅ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

(​ភ្នំពេញ)​ ៖​ នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៥​រសៀល​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​ លោក​អនុសេនីយ៍ឯក​ ចុ​ល​ ចេក​ ជា​នាយ​រង​ការិយាល័យ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ ច្បារ​អំពៅ​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ស្ថិត​នៅ​ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៩​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​។​

លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​បាន​ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​២១​នាក់​ (​ស្រី​០៣​នាក់​)​។​ គ្មាន​ឯកសារ​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com