ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម យន្ត មីន បានចុះសួរសុខទុក្ខ និងនាំគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់សាសនិកឥស្លាម

(ព្រះសីហនុ)៖ រសៀលថ្ងៃទី ៩កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចែកជូនសារ៉ាវសាសនិកឥស្លាមនៅភូមិអូរជ្រៅ ៤សារ៉ាវ និងភូមិស្រែខ្នុង ៤សារ៉ាវ ស្ថិតក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ការចុះមកថ្ងៃនេះគឺដើម្បីមើលសុខទុក្ខពលរដ្ឋខ្មែរឥស្លាមនៅតាមវិហារទាំងឡាយក្នុងឃុំអូរជ្រៅនារដូវបួសនេះ។

ឯកឧត្តម សម្តែងការកោតសរសើរដល់ពលរដ្ឋខ្មែរឥស្លាមទាំងអស់ ដែលកន្លងមកបានចូលរួមសហការជួយមួយអាជ្ញាធរមូលដ្ឋាន រួមរស់ជាមូយគ្នាដោយមិនប្រកាន់បក្ខពួកជាតិសាសន៍ ឬសាសនាឡើយ។

លោក ដួង ឡោះ តំណាងឲ្យព្រះវិហារបងប្អូនខ្មែរអ៊ីស្លាម បានថ្លែងអំណរគុណឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ជាខ្មែរឥស្លាម ខែបួសរយៈពេល ១ខែ គឺខែរាំម៉ាដននេះ ហើយបានជួយកសាងផ្លូវលំជាច្រើនខ្សែនៅក្នុងភូមិ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល។

គរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះដែរ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញទៅសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋជាគ្រឹស្ទបរិស័ទប្រមាណ៩០០គ្រួសារនៅព្រះវិហារCJCC ក្រុងព្រះសីហនុផងដែរ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានសម្តែងការកោតសរសើរចំពោះសហគមន៍អ្នកាន់សសនាផ្សេងៗនៅប្រទេសកម្ពុជា ជាពិសេស នៅខេត្តព្រះសីហនុ ដែលបានរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា។

ក្នុងឱកាសនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តប្រគល់ថវិកាជូនដល់សារ៉ាវធំ២ ក្នុងមួយសារាវ អង្ករ ២បាវ ទឹកដោះគោ ស្កសរ និងថវិកា១,៥០០,០០០រៀល ដោយឡែកសារ៉ាវតូច៦ ក្នុងមួយសារ៉ាវអង្ករ ០១បាវ ស្កសរ ទឹកដោះគោ ថវិកា ៧០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com