នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ផ្ញើ​សារ​ជូនពរ​សម្តេច​អគ្គ​មហាពញា​ចក្រី​ ហេង​ សំ​រិ​ន​ ក្នុង​ឱកាស​បុណ្យខួបកំណើត​របស់​សម្តេច​គម្រប់​៨៤​ឈាន​ដល់​ចូល​៨៥​ឆ្នាំ​

​ក្នុង​ឱកាស​ប្រកបដោយ​មហា​នក្ខត្តឫក្ស​ដ៏​ឧត្តុង្គឧត្តម​ នៃ​ពិធីបុណ្យ​ខួបកំណើត​របស់​សម្តេច​គម្រប់​៨៤​ឆ្នាំ​ ឈាន​ចូល​៨៥​ឆ្នាំ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ តាង​នាម​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ​ នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ទាំងអស់​ នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មាន​បីតិ​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ សូម​ប្រសិទ្ធពរ​ជ័យ​សិរី​សួស្តី​ជ័យ​មង្គល​វិបុល​សុខ​ បវរ​មហាប្រសើរ​ ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំងកាយ​មាំមួន​ ប្រាជ្ញា​ឈ្លាសវៃ​ មាន​ជន្មាយុ​យឺនយូរ​ សម្រេច​បាន​ជោគជ័យ​នូវ​បេស​កម្ម​ដ៏​ធំធេង​ ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​ សំដៅ​ពង្រឹង​នីតិរដ្ឋ​ឱ្យ​កាន់តែ​រឹង​មាំ​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​សម្បូរ​រុងរឿង​ថែម​ទៀត​។​

​យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​សម្តែង​នូវ​កតញ្ញូ​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ​ និង​ភក្តីភាព​ដ៏​ស្មោះ​ស័​គ្រ​អស់ពីដួងចិត្ត​ជូន​ចំពោះ​សម្តេច​ ក្នុង​នាម​ជា​វីរ​កុលបុត្រ​ខ្មែរ​ដ៏​ឈ្លាសវៃ​មួយ​រូប​ បាន​ធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ ដើម្បី​បុព្វហេតុ​សង្គ្រោះ​ ការពារ​ កសាង​ អភិវឌ្ឍន៍​ជាតិ​និង​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា​ ឱ្យ​កាន់តែ​រីក​ចម្រើន​ ៕


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង