សមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ បា្ររព្ធពិធីអបអរសាទរខួបលើកទី១១ ទិវាអតី​ត​យុទ្ធជនកម្ពុជា​ ឆ្នាំ២០១៨

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សមាគមអតីតយុទ្ធកម្ពុជា បានប្រា​រព្ធពិធីអបអរសា​ទរខួបលើកទី១១ នៃទិវាអតីតយុទ្ធកម្ពុជា នៅបណ្ណាល័យកំពង់ស្ពឺ ក្រោមអធិបយីភាពលោក ឡាយ វណ្ណៈ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជន​ខេត្តកំពង់ស្ពឺ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះ​ សមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ ក៏បានបានរៀបចំពិធីជួបសំ​ណេះសំណាល សាក​សួរសុខទុក្ខ​​ជាមួយអតីតយុទ្ធជនប្រមាណ ២៩៩នាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជន​ ខេត្តកំពង់ស្ពឺ ជាមេបញ្ជាការ កង​រាជ​អា​វុធ​ហត្ថខេត្ត បានបញ្ជាក់ថា សមាគមនអតីតយុទ្ធជន បានផ្តល់ប្រាក់មរណៈសង្គ្រោះប្រចាំខែ ២៨​លាន​រៀល និងបានខ្ចីថវិកាសម្តេចអគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន បើកជូនគ្រូសារ​ សពអតីត​យុទ្ធជ​ន​ចំនួន ១៧សព។

ប្រធានសមាគមអតីយុទ្ធខេត្តកំពង់ស្ពឹ បានបន្តទៀតថា ក្នុតរយៈពេល០៦ខែដើមឆ្នាំ​២០១៨នេះ សមាគមបានបើកប្រាក់មរណៈ​សង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន ៥៩សពហើយគ្រួសារ​សព​​អតីត​យុទ្ធជន​បានទទួល ប្រាក់ធានារ៉ាប់រងសង្គមគ្រប់​ៗគ្រួសារផងដែរ។

 

លោក ព្រំ វណ្ណៈ អភិបាលរងខេត្ត បានអានសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​ន​សមាគមអតីតយុទ្ធកម្ពុជា និងមានមតិផ្តាំផ្ញើដល់សមាគមអតីតយុទ្ធ​ជន ត្រូវបន្ត​បំពេញ​សំ​ណុំលិខិត​ស្នើ​សុំ​ប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពឲ្យបានទាន់ពេលវេលា។ លោកបន្តថា ក្រៅពីនោះ​ត្រូវ​បន្តស្រង់ស្ថិតិមុខ​សញ្ញា​​អតីតយុទ្ធជនប្រ​ចាំខែ ដើម្បីដក់ប្រាក់ភាគទាន និងមរណៈ​សង្គ្រោះ​ជូនបេឡា​ជាតិ ឲ្យបានទាន់ពេលវេលា។

លោកអភិបាលរងខេត្តបន្ថែមថា សមាគមត្រូវបន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនឲ្យបានរួចរាល់នាបំណាច់ ខែឧសភា​នេះ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីដើម្បីជួយបង្កលក្ខណៈងាយ​ស្រួល​ដល់​អតីតយុទ្ធជន និងក្រុមគ្រួសារអ​តីត​យុទ្ធ​ ​មានអទិភាពទទួលបានសេវានានាដូចជា ការ​បង្កើន​មុខរ​បប បណ្តុះបណ្តាលមុខជំ​នាញ​វិជ្ជាជីវៈ ការផ្តល់អាហារូបករណ៍ ការផ្តល់ជំនួយ​សង្គ្រោះ​បន្ទាន់។​ ក្នុងឱកាសនោះក្រុម​ការងារបានចែកជូនបងប្អូនអតីតយុទ្ធជនក្នុងម្នាក់ៗចំនួន៣ម៉ឺនរៀលផង​ដែរ​។

ជាចុងក្រោយលោក​ ព្រំ វណ្ណៈ បានផ្តាំផ្ញើដល់បងប្អូន និងក្រុមគ្រួសារអតីតយុទ្ធ ទាំងអស់​ទៅបោះ​ឆ្នោត​នៅ​ខែខាងមុខឲ្យបានគ្រប់ៗគ្នា៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង