នំភីហ្សាប្រវែងជាង៧ម៉ែត្រ ជាប់កំណត់ត្រាពិភពលោក នៅ​ប្រទេសអ៊ីតាលី

(អ៊ីតាលី)៖ អ្នកធ្វើនំភីហ្សាចំនួន១០០នាក់បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ​​ដោយធ្វើនំភីហ្សា​ «Pizzaioli»​ ប្រវែង ៧,១៥ ម៉ែត្រ​។

​គ្រឿងផ្សំដើម្បីបង្កើតបានជា​នំភីហ្សា​ «Pizzaioli»​ នេះ រួមមាន ម្សៅ ៨៣ គីឡូ​, ​ឈីស mozzarella ៥០ គីឡូក្រាម, ឈីស ricotta ១៥ គីឡូក្រាម, ទឹកស៊ីអ៊ីវ ៧គីឡូក្រាម, ទឹកប៉េងប៉ោះ ១៥ គីឡូក្រាម, ​បំណែកតូចៗនៃសាច់ក្រកដែលគេស្គាល់ថាជា «ciccioli» និងស្លឹកជីរនាងវង និងម្រេចមួយចំនួន។

ក្រុមចុងភៅបានចំណាយពេលជាច្រើនម៉ោងទើបសម្រេចបាននំភីហ្សា «Pizzaioli»​​ នេះ ។

​គួររំឭកថា កាលពីខែធ្នូឆ្នាំ ២០១៧ សិល្បៈនៃធ្វើនំភីហ្សា​ «Pizzaioli»​ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការសហប្រជាជាតិ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com