សម្តេចក្រឡាហោម ស ខេង៖ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព ស្ថិរភាពនយោ​បាយ គឺគ្មានការអភិវឌ្ឍន៍នោះទេ

(ពោធិ៍សាត់)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រសិនបើប្រទេសជាតិរបស់យើង អសុខសន្តិភាព អស្ថិរភាព មានចលាចល មិនអាចធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យការរីកចំរើន សប្បូរណ៍សប្បាយដូច​ដូចសព្វថ្ងៃនេះទេ។

សម្តេចក្រឡាហោម មានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ មានអ្នកនយោបាយ និងមជ្ឈដ្ឋានប្រឆាំងខ្លះនៅកម្ពុជា នៅតែបន្តរកវិធីប៉ុនប៉ងក្នុងការបង្ករឲ្យមានភាពចលាចលវឹកវរក្នុងសង្គម និងការប៉ុនប៉ង​បង្ករឲ្យរាំងស្ទះលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដើម្បីបម្រើមហិតារបស់ក្រុមខ្លួនដោយមិនគិតពីផល​ប្រយោជន៍ជាតិ និងប្រជាជនឡើយ។

សម្តេចក្រឡាហោម មានប្រសាសន៍ទៀតថា ដូច្នេះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តការទប់ស្កាត់ ថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈព្រមទាំងខិតខំជំរុញលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅ​ការបោះឆ្នោតសម្រាប់ជាមូលដ្ឋានជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចគ្រប់ផ្នែក ដើម្បីលើកម្ពស់ជីវ​ភាពរស់នៅរបស់ប្រ​ជាជន ក្នុងបុពហេតុស្តា និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយបានធ្វើពលិកម្ម និងលះ​បង់​នូវអាយុជីវិតព្រមទាំងជំគ្រប់ឧប្បសគ្គ ទាំងការលំបាកលំបិនបំផុតក្នុងការនាំ​មកនូវសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ដើម្បីសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ជាមួយការរក្សាបាន​នូវស្ថានភាពនយោបាយ ស្ថិរភាពសង្គម ព្រមទាំងសន្តិសុខសណ្តាប់ធ្នាប់សង្កម។

សម្តេចក្រឡាហោម បានបន្ថែមទៀតថា ការជំរុញការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​កិច្ចខិតខំរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់​តាមកាលកំណត់ជាមួលដ្ឋានសម្រាប់ការភវឌ្ឃន៍ ការរុង​រឿងនៃជាតិមានតុភូមនៃយើង។ សម្តេចបន្ត​ថា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៩ ខាងមុខនេះ នៅសល់ប្រមាណជាង៦០ថ្ងៃទៀតប៉ុណ្ណោះប្រទេសកម្ពុជានឹងតំណើរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាល​ទី៦ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតនៅកម្ពុជា។

ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែល​កើតមកពីគណ​បក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើការបោះឆ្នោតយ៉ាងទៀងទាត់ជាមួយនឹងឆន្ទះពិតប្រាកដកក្នុងការធានារាល់ការប៉ោះឆ្នោតទាំងនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិ​ធម៌ តម្លាភាព និងមានសុវត្ថិភាពដើម្បីបន្តជំរុញដំណើការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ដោយបោះជំ​ហានទៅមុខដើម្បពីជាមួលដ្ឋានពង្រឹងស្ថិរភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរ កង​កម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុក​ដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើក្នុងសង្គមក៏ដូចជាសន្តិសុខក្នុងការដំណើការបោះ​ឆ្នោតទាំងមូលជាពិសេសត្រូវបង្ការ ទប់ស្កាត់ឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព រួមទាំងបង្កលក្ខណៈ​ងាយស្រូលដល់គណបក្សនយោ​បាយ​ទាំង ២០ដែលបានទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជី​គណបក្សជាមួយ គ.ជ.ប ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតក៏ដូចជាអ្នកនយោបាយនានាអាចអនុវត្តន៍សិទ្ធរបស់ខ្លួនប្រកបដោយលក្ខណៈសេរី និងស្មើរភាពក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្សដូចជាការជួបជុំអ្នកនយោបាយ ការលើកស្លាក និងការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ។

សម្តេចក្រឡាហោម បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវនាំគ្នាអញ្ជើញទៅបោះឆ្នោតដើម្បីជ្រើសតាំង​តំណាងរាស្រ្តនាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា។ ការអំពាវនាវនឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជារឿងត្រឹមត្រូវស្រមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕(SN-រដ្ឋា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com