ចិនកំពុងព្រួយបារម្ភអំពីគោលនយោបាយពាណិជ្ជកម្ម​អាមេរិក

(ប៉េកាំង)៖ ​ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប្រទេសចិនមិនបានសន្យាជាមួយសហរដ្ឋអាមេរិកអំពីថាតើឱនភាពពាណិជ្ជកម្មគួរត្រូវបានកាត់បន្ថយក្នុងកំលុងកិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនទេ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន លោក Gao Feng បានប្រាប់អ្នកយកព័ត៌មានថាភាគីទាំង២បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។

បន្ទាប់ពីការចរចាកម្រិតខ្ពស់កាលពីសប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោន, ក្រុងប៉េកាំងបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយអាមេរិកដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិន។

ប៉ុន្តែវាបានបរាជ័យក្នុងការកាត់បន្ថយឱនភាពនេះក្នុងចំនួនជាក់លាក់ណាមួយ។ ​

រដ្ឋបាល Trump បានព្យាយាមកាត់បន្ថយគម្លាតនេះចំនួន២០០ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងក្នុងពេលឆាប់ៗនេះដើម្បីព្យាយាមដោះស្រាយ​បញ្ហា​នេះឲ្យកាន់តែលម្អិត៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង