អ្នកនាំពាក្យ គ.ជ.ប នឹងរៀបចំអញ្ជើញតំណាងគណបក្សនយោបាយទាំង២០មកចាប់ឆ្នោតលំដាប់លេខរៀង

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំអញ្ជើញតំណាងគណបក្សនយោបាយទាំង២០ មកចាប់ឆ្នោតលំដាប់លេខរៀងនាពេលខាងមុខនេះក្រោមអធិបតីភាពសម្តេចសង្ឃរាជទាំងពីរគណៈ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់គណបក្សនយោបាយ២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ កក្តដា ២០១៨ខាងមុខនេះ។

សូមរំឭកថា បច្ចុប្បន្ននេះ គ.ជ.ប បានទទួលស្គាល់ គណបក្សនយោបាយ ដែលបានចុះឈ្មោះចូលរួមការប្រកួតប្រជែងសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ កក្តដា ២០១៨ខាងមុខនេះចំនួន ២០ គណបក្សនយោបាយហើយ។

គណបក្សនយោបាយទាំង២០ ដែលត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះរួមមាន៖

១. គណបក្សខ្មែរឈប់ក្រ មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

២. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

៤. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

៥. គណបក្សខ្មែរតែមួយ មាន១៦មណ្ឌល ឈរឈ្មោះបេក្ខជន។

៦. គណបក្សពន្លឺថ្មី មាន១៣មណ្ឌល ឈរឈ្មោះបេក្ខជន។

៧. គណបក្សប្រជាជនកម្ពុជា មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

៨. គណបក្សយុវជនកម្ពុជា មាន១៧មណ្ឌល ឈរឈ្មោះបេក្ខជន។

៩. គណបក្សសញ្ជាតិកម្ពុជា មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

១០. គណបក្សខ្មែររួបរួមជាតិ មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

១១. គណបក្សហ្វ៊ុនស៊ិនប៉ិច មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

១២. គណបក្សធម្មាធិបតេយ្យ មាន១០មណ្ឌល ឈរឈ្មោះបេក្ខជន។

១៣. គណបក្សមាតុភូមិយើង មាន០៦មណ្ឌល ឈរឈ្មោះបេក្ខជន។

១៤. គណបក្សខ្មែរក្រោក មាន០៦មណ្ឌល ឈរឈ្មោះបេក្ខជន។

១៥. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ មាន១៦មណ្ឌល ឈរឈ្មោះបេក្ខជន។

១៦. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មាន១២មណ្ឌល ឈរឈ្មោះបេក្ខជន។

១៧. គណបក្សឆន្ទៈខ្មែរ មាន២៥មណ្ឌល ឈរឈ្មោះបេក្ខជន។

១៨. គណបក្សខ្មែរសាធារណរដ្ឋ មាន១០មណ្ឌល ឈរឈ្មោះបេក្ខជន។

១៩. គណបក្សរស្មីខេមរា មាន០៧មណ្ឌល ឈរឈ្មោះបេក្ខជន។

២០. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា មាន១១មណ្ឌល ឈរឈ្មោះបេក្ខជន៕ (Swift News)

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង