ពេលនេះ គ.ជ.ប បានទទួលស្គាល់២០គណបក្ស ដែលត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រ

(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់គណបក្សនយោបាយ២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ កក្តដា ២០១៨ខាងមុខនេះ។

បន្ទាប់ពីបានប្រកាសទទួលស្គាល់ជាផ្លូវការនូវ គណបក្សនយោបាយ១៨ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ពេលនេះ គណបក្ស២ ទៀតស្ថិតក្នុងការត្រួតពិនិត្យត្រូវបានគ .ជ.ប ទទួលស្គាល់ជាផ្លូវការហើយ គឺគណបក្សរស្មីខេមរា និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ នេះបើបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី២៣ ឧសភា។

គណបក្សនយោបាយទាំង២០ ដែលត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះរួមមាន៖

១. គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។

២. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

៤. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

៥. គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។

៦. គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។

៧. គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

៨. គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។

៩. គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

១០. គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

១១. គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។

១២. គណបក្សធម្មាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១០មណ្ឌល។

១៣. គណបក្សមាតុភូមិយើង ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។

១៤. គណបក្សខ្មែរក្រោក ដាក់បេក្ខជនឈរឈ្មោះនៅ ៦មណ្ឌល។

១៥. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។

១៦. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះនៅ ១២មណ្ឌល។

១៧. គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។

១៨. គណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ១០មណ្ឌល។

១៩. គណបក្សរស្មីខេមរា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ ០៧មណ្ឌល។

២០. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឱ្យឈរឈ្មោះនៅ១១មណ្ឌល៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com