សម្តេចក្រឡាហោម ស ខេង៖ មានប្រភពជាច្រើនដែលបង្កឲ្យទន្លេសាបរីងដែលបញ្ហានេះគឺជារឿងធំដែលត្រូវដោះស្រាយ

(ពោធិ៍សាត់)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានប្រ​សាសន៍ប្រសិនបើគ្មានការកែទម្រង់គ្រប់គ្រងបឹងទន្លេសាបនោះទេទន្លេ​សាប​វានឹងរីងហើយវារីង​ដោយ​សារអ្វី? ដូច្នេះអ្នកជំនាញប្រហែលជាដឹងច្បាប់លើបញ្ហានេះព្រោះរឿងនេះជាបញ្ហាដ៏ធំដែលត្រូវការដោះស្រាយ។

សម្តេចក្តឡាហោមមានប្រសាសន៍ «តាមការគិតរបស់ខ្ញុំទន្លេសាបមានទឹកពីរប្រភពធំដែលខ្មែរតែងតែនិយាយថាទឹកហូរមិនដែលត្រឡប់ ប៉ុន្តែទន្លេសាបទឹកហូរទៅហើយត្រឡប់។ ទឹកភ្លៀងវាខុសគ្នា​ផ្នែកខាងលើនៃទន្លេមេគង្គវាខុសរដូវរបស់យើងមាន​ន័យ​ថា ភ្លៀងមុននៅផ្នែកនឹងហើយទន្លេសាបនៅ​ខ្មែរយើងមានភ្លៀងដែរ ប៉ុន្តែមានតិចអ៊ីចឹងទឹកទន្លេសាបវាទាបជាងហើយទឹកហូរមកដល់មុខវាំង​ត្រូវចូលទៅទន្លេសាប​សិន»។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនូវអគាររដ្ឋបាលថ្មីសាលាខេត្តពោធិ៍សាត់

សម្តេចក្រឡាហោម បានបន្តទៀតថា ដល់ពេលរដូវភ្លៀងនៅកម្ពុជាយើងចាប់ពីព្រំ​ដែន​​ប្រទេសថៃ (ជួរ​ភ្នំដងរែក និងជួរភ្នំក្រវាញ) ដល់ពេលភ្លៀងទឹកជន់ទៅត្រូវហូរចូល​បឹងទន្លេសាបហើយពេលដែល​ទឹកវាពេញអាងទន្លេសាបវាក៏ចាប់ផ្តើមហូរចេញទៅវិញ អ៊ីចឹងវាមិនបាននាំទៅល្បីភក់ ដី និងកាកសំ​ណល់ផ្សេងៗទៅជាមួយអស់ប៉ុន្មានទេនេះ​ហើយជាហេតុនាំឲ្យបឹងទន្លេសាបរីង។ សម្តេចបន្តថា ប្រ​ភពដែលនាំឲ្យរីងមួយទៀត​នោះ ប្រជាពលរដ្ឋយើងនាំគ្នាប្រើប្រាស់សម្ភារផ្សេងៗហើយមិនបានយក​ចេញពីទន្លេនោះទេវាក៏ពុករលួយទៅជាដីក៏ធ្វើឲ្យរីងដែរ។

សម្តេចក្រឡាហោ ស ខេង បន្ថែមថា ប្រភពដែលនាំឲ្យទន្លេសាបរីងដែរនោះ ដោយសារការរស់នៅ​លើបឹងទន្លេសាបនឹងរាល់របស់របរដែលការប្រើប្រាស់រួចត្រូវចោលលើទឹកទាំង​អស់គ្រប់បែបយ៉ាង​ហើយវាមិនមែនត្រឹមតែជាប្រភពនាំឲ្យរីងទេធ្វើឲ្យប៉ះពាល់ដល់​បរិស្ថាន សម្រាប់ប្រជាពលរដ្ឋរស់នៅ​ផ្នែកខាងក្រោមចាំទទួលរងគ្រោះទៅ។ សម្តេចក្រឡាហោម បានបន្តថា បញ្ហានេះជារឿងធំណាស់មិនមែន​ធម្មតាទេដែលត្រូវដោះស្រាយ។ យើងក៏ឃើញមានប្រទេសនានាជាច្រើនលើពិភពលើកការគេយកចិត្តទុកដាក់ណាស់លើការគ្រប់គ្រង់ច្បាស់លាស់លើការរស់នៅនៅលើទឹកកម្រមាន​ណាស់ ​ហើយបើមានគេយកចេញ។ រឿងនេះត្រូវការគ្រប់គ្រងហ្មត់ចត់ណាស់វាមិនមែនជារឿងលេងសើចទេសម្រាប់កូនចៅយើងទៅថ្ងៃអនាគតនោះ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដើម្បីធ្វើការអិវឌ្ឍទីក្រុង ទីប្រជុំជន និងតំបន់ជន​បទឲ្យមានការរីកចម្រើនប្រកបដោយចីរភាពក្នុងនាមរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃបានដាក់​នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១-រដ្ឋបាលខេត្តត្រូវធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក៏ដូចជាមន្ទីរ​អង្គភាពនានា​​ត្រូវរៀបចំប្លង់គោលសម្រាប់អភិវឌ្ឍន៍ទីក្រុង ទីប្រជុំជន និងប្លង់ប្រើប្រាស់ដីធ្លីទូទាំងខេត្តក្នុងការតម្រង់ទិសប្រកបដោយរបៀបរាប់រយ សណ្តាប់ធ្នាប់ មានស្ថិរភាព និងចីរភាពនៅចំពោះមុខក្នុងរយៈ​ពេលមធ្យម និងរយៈពេលវែង។ ទន្ទឹមនឹងនេះត្រូវធ្វើការសម្របសម្រួលរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍​ខេត្តដោយផ្អែកលើប្លង់គោល ប្លង់ប្រើប្រាស់ដីធ្លីដោយដាក់ចញ្ចូលនូវប្លង់គោលអភិវឌ្ឍន៍ជាអទិភាព​ទៅក្នុងផែនការអភិវឌ្ឍន៍ និងគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត មន្ទីរ និងអង្គរភាពនានាជុំវិញ​ខេត្ត ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍដែលពាក់ព័ន្ធគម្រោងទាំងនោះហើយត្រូវសហសម្របសម្រួលគម្រោងទាំងនោះឲ្យបានល្អ។

ទី២-ត្រូវយកចិត្តទុកដាក់លើគម្រោងអទិភាពនានាដែលផ្តោតលើការអភិវឌ្ឍមូលដ្ឋានជាពេសេសលើ​វិស័យកសិកម្ម ការអភិវឌ្ឍលើសហគ្រាសធន់តូច និងមធ្យមព្រមទាំងគម្រោងនានាសម្រាប់ទាក់ទាញការវិនិយោគពីវិស័យឯកជនទាំងក្នុង និងក្រៅប្រទេសដើម្បីបង្កើតការងារប្រាក់ចំណូលជូន​ប្រជាពលរដ្ឋនៅទីក្រុង និងទីជនបទក្នុងទស្សនវិស័យប្រែក្លាយខេត្តទៅជាមជ្ឈមណ្ឌលផ្លាស់ប្តូរកសិ​ផល ទំនិញ ផលិតកម្ម សេវាកម្មនានាសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជី​វភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងទៀត។

សម្តេចក្រឡាហោមមានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ក្នុងរាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់វិនិយោគទន់ទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរខេត្តធ្វើការសិក្សាលើសក្តានុពលអាទិភាព​ក្នុងការដាក់ទុនវិនិយោគ និងចូលរួមការអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តទៀត៕ (SN-រដ្ឋា)

 

 

អត្ថបទដែលជាប់ទាក់ទង