ហ៊ុន សែនខាប់: គីរីវង់ និងយុវជនសាលាបាល់ទាត់ជាតិ មួយណាជាម្ចាស់ពាន?

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គពានថ្នាក់ខេត្ត ផ្តាច់ព្រ័ត្រនៅលេងនៅថ្ងៃនេះហើយ នៅកីឡដ្ឋានស្តាតចាស់។

ក្រុមគីរីវង់ សុខសែនជ័យដែលត្រូវលេងលីហ្គលំដាប់ទី២ ជួបជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ នៅម៉ោង ៥និង៣០នាទីល្ងាចនេះ។

គីរីវង់ ឡើងដល់វគ្គនេះ ក្រោយឈ្នះ ខេត្តកំពត ក្នុងលទ្ធផល ៣ទល់នឹង១ ខណៈដែលយុវជនសាលាបាល់ទាត់ ឈ្នះក្រុមខេត្តកោះកុង ២ទល់នឹង១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ទាប់ពីការប្រកួតនេះរួចពានថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយ នឹងត្រូវលេងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយគីរីវង់ ប៉ះនគរបាល កោះកុង ជួបយុវជនសាលាបាល់ទាត់ជាតិ កំពត ប្រកួតជាមួយណាហ្កា ព្រះខ័នរាជ ជួបវិសាខា វេស្ទើនជួបបឹងកេត សូលទីឡូ ជួបអង្គរថៃហ្គ័រ អគ្គិសនីកម្ពុជា ជួបភ្នំពេញក្រោន និងការពារជាតិ ជួបភ្នំពេញក្រោន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com