ត្រីឆ្លាំង៥១៤គីឡូក្រាម អាយុជិត១០០ឆ្នាំត្រូវបានប្រជានេសាទចាប់បាននៅប្រទេសចិន

(ចិន)៖ ត្រីឆ្លាំង Kaluga ទម្ងន់ ៥១៤ គីឡូក្រាម ត្រូវបានប្រជានេសាទចាប់បានពីទន្លេ​ Heilongjiang នៅជិតទីក្រុង​ Fuyuan ខេត្ត ​Heilongjiang ភាគខាងជើងប្រទេសចិន។

ត្រីឆ្លាំងទំហំយក្សនេះមានប្រវែង ៣,៥៩ ម៉ែត្រដែលមានអាយុជិត ១០០ ឆ្នាំ។ វាត្រូវបានចាប់ដោយអ្នកនេសាទនៅទីក្រុង Fuyuan នៃទន្លេ Heilongjiang នៅម៉ោងប្រហែល ១រសៀលម៉ោងនៅប្រទេសចិន។

អ្នកស្រុករាប់ពាន់នាក់បាននាំគ្នាទៅទីនោះដើម្បីរកមើលសត្វត្រីឆ្លាមចម្លែកនោះ។

ត្រីឆ្លាំងញីនេះ ត្រូវបានទិញដោយការិយាល័យផលិតផលទឹកត្រីក្នុងស្រុកមួយ​។

រហូតមកដល់ពេលនេះត្រីឆ្លាំងនោះ ត្រូវបានដាក់ចូលក្នុងស្រះដើម្បីរង់ចាំពន្លែងឲ្យចូលក្នុងទន្លេវិញ៕ (មាលីកា)



អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com