សម្តេច​តេ​ជោ ហ៊ុន សែន មានកម្ម​វិធី​រវល់​ពេញ​មួយ​សប្តាហ៍ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍​

(​ភ្នំពេញ​)៖ នៅក្នុង​សប្តាហ៍​នេះ ពោលគឺ​ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មានកម្ម​វិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ចែក​សញ្ញាបត្រ ជួប​ភ្ញៀវ ជួប​កម្មករ​កាត់ដេរ កម្មវិធី​ព្រះពុទ្ធសាសនា និង​សម្ពោធ​អគារ ជាដើម​។​

​ខាងក្រោម​នេះ​ជា​កម្មវិធី​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​គ្រោងទុក​៖
១-​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ម៉ោង ៧:៣០ នាទី​ព្រឹក សម្តេច​តេ​ជោ អញ្ជើញ​បើក​ការដ្ឋាន​ស្តារឡើងវិញ កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម ទៅដល់​ធ្លា​ម្អម ខេត្តពោធិ៍សាត់​។​

២-​ពេល​ល្ងាច​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ជួប​ភ្ញៀវ នៅ​វិមាន​សន្តិភាព​។​

៣-​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ម៉ោង ៧:៣០ នាទី​ព្រឹក សម្តេច​តេ​ជោ ហ៊ុន សែន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ពិធី​នេះ ធ្វើ​នៅ​កោះ​ពេជ្រ​។​

៤-​ពេល​ល្ងាច​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ភ្ញៀវ នៅ​វិមាន​សន្តិភាព​។​

៥-​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ម៉ោង ៧ ព្រឹក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

៦-​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ម៉ោង ៧ ព្រឹក សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ស្រោចស្រព​សុគន្ធវារី ប្រគេន​សម្តេច​សង្ឃ​កិត្តិយស​ទាំង ៣ ព្រះអង្គ នៅ​វត្ត​បុ​ទុម​វ​ត្តី​។​

៧-​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨ ព្រឹក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​កិច្ចប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​។​

៨-​ម៉ោង​១៧:០០ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​កីឡា​ជាតិ លើក​ទី​២ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​។

៩-​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៨ ម៉ោង ១៦:៣០ សម្តេច​តេ​ជោ ហ៊ុន សែន និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​​សម្ពោធ​​អាគារ​​វឌ្ឍនៈ ស្ថិតនៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕ Swift News

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com