ផ្លាស់ប្តូរអធិការស្រុកថ្មពួកចេញដាក់អធិការងក្រុងប៉ោយប៉ែតចូល

(បន្ទាយមានជ័យ) ៖ លោក សៅ សារឿន អធិការរងក្រុងប៉ោយប៉ែតត្រូវបានប្រកាសតែងតាំងជាអធិការស្រុកថ្មពួកជំនួសអធិការដែលត្រូវផ្លាស់ប្តូរទៅបំរើការនៅការិយាល័យបុគ្គលិក។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅអធិការស្រុកថ្មពួក ក្រោមការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក អស់លោកជាស្នងការរង និងអង្គភាពពាក់ព័ន្ធនៃស្រុកថ្មពួកចូលរួម។

ក្នុងនោះក៍មានការបំពាក់ឋាន្តរសក្កិដល់មន្រ្តីនគរបាលស្រុកចំនួន១២រូបពីថ្នាក់អនុសេនីយ៍ត្រីដល់អនុសេនីយ៍ឯក និងប្រកាសផ្លាស់ប្តូរតួនាទីដល់អធិការងស្រុកទទួលការងារព្រហ្មទ័ណ្ឌនិងសន្តិសុខទៅវិញទៅមក។លោកសៅ សារឿន បានធ្វើការប្តេជ្ញាចិត្តបំរើពលរដ្ឋនិងស្មោះត្រង់និងជាតិសាសនាព្រះមហាក្សត្រ និងបង្រ្កាបរាល់បទល្មើសដែលកើតមានឡើង។

លោកឌៀប ឈួន អភិបាលស្រុកថ្មពួកបានឲ្យលោកអធិការថ្មីស្វែងយល់និងយកចិត្តទុកដាក់លើភូមិសាស្រ្កវិទ្យាសាស្រ្កនយោបាយហើយពង្រឹងឲ្យបាននៅសន្តិសុខសណ្តាប់ផ្នាប់។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ការផ្លាស់ប្តូរភារកិច្ចជារឿងធម្មតារបស់មន្រ្តីរាជការដើម្បីឲ្យការងារមានភាពរស់រវើកបំរើប្រជាពលរដ្ឋ៕ (SN- ចេស្តា)

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com