លីហ្គកំពូលកម្ពុជា: បឹងកេតតាមពីក្រោយ ឈ្នះព្រះខ័នរាជ

(ភ្នំពេញ)៖ អ្នកការពារតំណែងជើងឯក បឹងកេត វាយបកតាមពីក្រោយ យកឈ្នះព្រះខ័នរាជ ៣ទល់នឹង១ ការប្រកួតលីហ្គកំពូលកម្ពុជា នៅស្តាតចាស់ ថ្ងៃអាទិត្យនេះ។

លេងបាន១៣នាទី ព្រះខ័នរាជនាំមុខមុន ដោយគ្រាប់បាល់Freekick របស់កីឡាករអាហ្វ្រិកខាងត្បូង Shan Booysen។ 

តែក្នុងតង់ទី២ បឹងកេត រកបានបីគ្រាប់វិញ ដោយកីឡាករប្រេស៊ីលMaycon, Gbenga និង Julius។

នេះជាលទ្ធផលសប្តាហ៍ទី៧ វិសាខា ២-០ ក្រសួង ការពារជាតិ, អាស៊ីអឺរ៉ុប ២-២ អង្គរថៃហ្គ័រ, វេស្ទើន 0-២ អគ្គិសនីកម្ពុជា, ណាហ្កា ៤-១ សូលទីឡូអង្គរ, ភ្នំពេញក្រោន ៤-០ អគ្គស្នងការដ្ឋាននគរបាលជាតិ, បឹងកេត ៣-១ ព្រះខ័នរាជស្វាយរៀង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com