អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រារព្ធ​ទិវា​នៃ​ការចងចាំ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍ ជើងឯក​

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃទី​២០ ឧសភា ពិធី​បង្សុកូល ពិធីរាប់បាត្រ​ព្រះសង្ឃ ២០៧ អង្គ និង​គោរព​វិញ្ញាណក្ខន្ធ ដើម្បី​រំលឹក​ឡើងវិញ នូវ​ការឈឺចាប់​ក្នុង​របប​វាលពិឃាត ដែល​ប្រជាពលរដ្ឋ​កម្ពុជា បានទទួល​រង​នូវ​ការកាប់សម្លាប់ និង​ការធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ក្នុង​របប​ប្រល័យពូជសាសន៍​។

​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស បាន​ចងចាំ​ជានិច្ច និង​បានចាត់ទុក​ទិវា​ជាតិ ២០ ឧសភា ជា​ថ្ងៃ​ចងកំហឹង និង​រំលឹក​វិញ្ញាណក្ខន្ធ បុព្វការី​ជន ដែល​ត្រូវបាន​សម្លាប់ និង​ទទួលរង​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕ (SN-​ពិសិដ្ឋ​)​

     

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com