ប្រជាកសិករដាំដំណាំឡូងមីរហូតដល់ខែមេសាឆ្នាំ២០១៨មានផ្ទៃដី២៤,៣៧៩ ហិតានៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ ប្រជាកសិករដាំដំណាំឡូងមីនៅខែមេសា ឆ្នាំ២០១៨នេះ មានផ្ទៃដី២៤,៣៧៩ហិតានៅក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តបន្ទាយមានជ័យក្នុងខែមេសា ឆ្នាំ២០១៨នេះ ប្រជាកសិករដាំដុះដំឡូងមីមានផ្ទៃដី២៤,៣៧៩ហិតា។ ក្នុងនោះមានស្រុកដែលដាំដំឡូងមីរួមមានៈទី១.ស្រុកថ្មពួកមានផ្ទៃដី២២.០០០ ហិតា ទី២.ស្រុកព្រះនេត្រព្រះមានផ្ទៃដី២.២៣៧ហិតា ទី៣.ស្រុកភ្នំស្រុកមានផ្ទៃដី១២០ហិតា ទី៤.ក្រុងសិរីសោភ័ណមានផ្ទៃដី២២ហិតា។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តបានបញ្ជាក់ថាការដាំដុះដំឡូងមកដល់ខែមេសា ឆ្នាំ២០១៨នេះគឺដាំដុះលឿនដោយមានទឹកភ្លៀងធ្លាក់ដើមដៃបើប្រៀបធៀបខែមេសា ឆ្នាំ២០១៧ គឺដាំដុះដំឡូងតិចជាងហើយប្រជាកសិករដែលដាំដំឡូងមីភាគច្រើនដាំតាមស្រុក ក្រុងជាប់ព្រំដែន។ កាលពីឆ្នាំកន្លងមកដំឡូងមីមានហាងឆេងជាងឆ្នាំមុនដោយដំឡូងមីស្រស់មួយគីឡូក្រាមតំលៃ៣០០រៀលនិងដំឡូងមីស្ងួត១គីឡូក្រាមតម្លៃ៦៥០រៀល។

ប្រជាកសិករបានបញ្ជាក់ថាដំឡូងដែលដាំមានពូជ២ប្រភេទមានប្រភេទ ពូជដាំក្នុងស្រុកនិងពូជទិញពីប្រទេសថៃជាប់ជាយដែនដែលថ្លៃជាងពូជក្នុងស្រុក។ ប្រជាពលរដ្ឋសុំណូមពរសុំអោយមន្ទីរជំនាញជួយបណ្តុះបណ្តាលការដាំដុះនិងថែទាំដំឡូងមីនិងជួយរកទីផ្សាអោយបានតម្លៃជានេះទើបប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com