ស​.​ស​.​យ​.​ក​ខេត្តតាកែវ ទទួលបាន​សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា​មួយចំនួន ពី​សមាគម​មិត្តភាព​សភាពាណិជ្ជកម្ម​ចិន ខេត្ត​ហ្វូ​ជាន

(​តាកែវ​)៖ សម្ភារៈ​សិក្សា និង​សម្ភារៈ​កីឡា​មួយចំនួន ដែលជា​ជំនួយ​របស់​សមាគម​មិត្តភាព​សភាពាណិជ្ជកម្ម ខេត្ត​ហ្វូ​ជាន និង​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រី​ន រៀល​អ៊ិ​ច ស្ទេ​ត ត្រូវបាន​យកមក​ប្រគល់ជូន​នៅ​ស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​។​

​ថ្លែង​នៅ​ចំពោះ​យុវជន ស​.​ស​.​យ​.​ក ខេត្តតាកែវ នាឱកាស​នោះដែរ លោក លី មីន តំណាង​សមាគម​មិត្តភាព​សភាពាណិជ្ជកម្ម ខេត្ត​ហ្វូ​ជាន បាន​ថ្លែងថា គ្រឿង​សម្ភារៈ​សិក្សា កីឡា និង​បរិក្ខា​អប់រំ ដែល​ផ្ដល់ជូន​មជ្ឈមណ្ឌល​ភាសា​ចិន របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ នៅពេលនេះ គឺ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអប់រំ​ភាសា​ចិន​នៅទីនេះ ហើយ យើង​រំពឹងថា សម្ភារៈ​ទាំងអស់នេះ អាច​ប្រើ​បានជា​ប្រយោជន៍​ក្នុងការ​ជំរុញ និង​លើក ទឹកចិត្ត​ឲ្យ​ការអប់រំ​ភាសា​ចិន កាន់តែ​មានការ​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លោកស្រី គា សុ​ភូ អភិបាលរង​ខេត្តតាកែវ និង​ជា​តំណាង​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តតាកែវ ក៏បាន​សំដែង​នូវ​អំណរគុណ ចំពោះ​អំណោយ​របស់​សមាគម​មិត្ត ភាព​សភាពាណិជ្ជកម្ម​ខេត្ត​ហ្វូ​ជាន និង​សម្បុរ​សជន​នានា ដែល​ផ្ដល់ជូន​ដល់​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ ដែល​អំណោយ​ទាំងអស់នេះ វា​ពិត​ជាមាន​សារៈ ប្រយោជន៍​ដល់​ដំណើរការ​អប់រំ​ភាសា​ចិន របស់​សហភាព​សហព័ន្ធ​យុវជន ខេត្តតាកែវ ជាក់​ជាពុំខាន​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី​អភិបាលរង​ខេត្តតាកែវ ក៏បាន​អំពាវនាវ​ឲ្យ​សមាគម​ពាណិជ្ជកម្ម ខេត្ត​ហ្វូ​ជាន និង​សប្បុរសជន​នានា របស់​ប្រទេស​ចិន មេត្តា​បន្ត​ផ្ដល់ជំនួយ​ផ្សេងៗ ដល់ទី​កន្លែង ដែល​ខ្វះខាត​ដទៃទៀត នៅ​ទូទាំងប្រទេស ដើម្បី​បំពេញ​តម្រូវ ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​។

​សូម​បញ្ជាក់ដែរថា សម្ភារៈ ដែល​បាន​យកមក​ប្រគល់ជូន​នាពេលនេះ រួមមាន​៖ កុំ​ព្យូ​រ​ទ័​រ​ចំនួន ៦​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធ័​រ ២​គ្រឿង សៀវភៅ ១៨០​ក្បាល និង​សម្ភារៈ​កីឡា​មួយចំនួន ។ ក្នុងនោះដែរ លោក លី មីន ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​ដល់​សិស្ស​ក្រីក្រ​ចំនួន ០៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០០០ ដុល្លារ ដើម្បី​សិក្សា​បន្តទៀត​៕ (SN-​ស្នា​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com