ទិវា​នៃ​ការចងចាំ ២០​ឧសភា គឺជា​ការដឹងគុណ និង​ក្រើនរំលឹក​នៃ​ការរំដោះ​ជាតិ​របស់​កម្ពុ​ជា​

(​កំពង់ធំ​)៖ ទិវា​នៃ​ការចងចាំ ២០​ឧសភា គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដាក់​ជា​ថ្ងៃ​ដែលមាន​សារសំខាន់ ដែល​ជាការ​រំលឹក​នៃ​ការឈឺ​របស់​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅក្នុង​របប​ប្រល័យពូជសាសន៍ របស់​ប៉ុលពត ក្នុងការ​ដាក់ចេញ​នូវ​គោលនយោបាយ​ទាំង​ប្រាំបី​ចំណុច និង​ការ​ក្រើនរំលឹក​នៃ​ការឈានទៅរក​ការរំដោះ​ជាតិ​ចេញពី​របប​ខ្មៅ​ងងឹត​នេះ​។

​ថ្លែង​ក្នុង​ទិវា​នៃ​ការចងចាំ ២០ ឧសភា នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ លោក យ៉ូ​វ សេង​គុណ នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន លើកឡើងថា ការ​ប្រារព្ធ​នៃ​ទិវា​នៃ​ការចងចាំ ២០ ឧសភា មិនមែន​រំលឹក​នៃ​ការ​សោកសង្រេង ឈឺចាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​សង្គម​កម្ពុជា​នោះទេ តែ​បែ​ទៅវិញ​វា គឺជា​ថ្ងៃ​ដែលមាន​សារសំខាន់​ដែលជា​ការសម្តែង​នូវ​ការ​រព ដឹងគុណ ចំពោះ​វារៈ​បុរស​ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​រំដោះជាតិ ចេញពី​របប​ខ្មៅ​ងងឹត​ប្រល័យពូជសាសន៍​ប៉ុល ពត​។ ប៉ុល ពត បាន​ព្យាយាម​លុបបំបាត់ ផ្សារ រូបិយប័ណ្ណ សាសនា ទំនៀមទម្លាប់​ប្រពៃណី បំបាត់​កម្មសិទ្ធិឯកជន និង វប្បធម៌​ជាតិ​។

​លោក​បន្តថា រឿង​ដ៏​តក់​ស្ល​ត់​បំផុត​នោះ គឺ​ការសម្លាប់​រង្គាល​នូវ​ជនជាតិ​ខ្លួនឯង ជិត ៣ លាន​នាក់ ក្នុង​រយៈពេល​ត្រឹមតែ ៣​ឆ្នាំ ០៨​ខែ ២០​ថ្ងៃ​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ ដើម្បី​គោលបំណង​របស់ខ្លួន​ទទួលបាន​នូវ​ភាពជោគជ័យ ក្រុម​កាន់អំណាច​នេះ បាន​បំបិទ​សិទ្ធិសេរីភាព នៃ​ការធ្វើដំណើរ រួមទាំង​ការហូបចុក​ផងដែរ ដែល​យើង​អាច​និយាយបានថា គុក​ឥត​ជញ្ជាំង​។ ទិដ្ឋភាព​ដ៏​ឈឺចាប់​បែបនេះ បានធ្វើ​ឲ្យ​មានការ​មានការ​រំដោះជាតិ​ឲ្យ​រស់​ឡើងវិញ ឬ​អាច​ហៅថា ការកកើត​នៃ​ជីវិត​ទី​២ សាជាថ្មី របស់​ប្រជាជន​កម្ពុជា ក្រោម​សកម្មភាព​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​កម្ពុជា និង​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​សព្វថ្ងៃ​។​

​លោ​កញ្ជាក់​ថា ក្នុង​រយៈពេល​សន្តិភាព​ពេញលេញ ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​រហូតមកដល់​ប​ច្ចុ​ប្បន្ន ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្តើមចេញពី​ជ័យជម្នះ ៧ មករា ធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​ផ្លាស់ប្តូរ​យ៉ាង​ធំធេង ប្រែក្លាយ​ពី​គំនរ​ផេះផង់ ស្លាកស្នាម​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ក្លាយជា​ទឹកដី​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន និង​មាន​ចីរភាព មាន​សន្តិភាព ស្ថេរភាព ការរួបរួម​ជាតិ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ប្រជាជន​បានរស់នៅ​យ៉ាង​សុខដុមរមនា​។ ដើម្បី​ថែរក្សា​នូវ​ស្ថេរភាព​នេះ សូម​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​ទេវ​ត្តា​បាចផ្កា​ជា​សញ្ញា​សម្គាល់ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​បេក្ខភាព សម្តេច​អគមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេសជាតិ​បន្តទៅទៀត​៕ ( SN-​កំពង់ធំ​)​

អត្ថបទដែលជាប់ទាក់ទង