គ្រោះធម្មជាតិ​បាន​វាយប្រហារ​ចំនួន ៣​លើក ក្នុង​ថ្ងៃ​តែមួយ​៖ អគ្គ​ភ័យ ខ្យល់​ន្ដ្រា​ក់ និង​រន្ទះបាញ់ បណ្ដាលអោយ​ខូចខាត​ទ្រព្យសម្បត្តិ​ពល​រដ្ន​អស់​ជាច្រើន​

(​កំពង់ធំ​)៖ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​អគ្គិភ័យ រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​រង​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​។

ករណី​ទី​១ អគ្គិភ័យ កាលពី​វេលា​ម៉ោង ១៥:៤០​នាទី នៅ​តំបន់​អូរ​ទ្រុង ភូមិ អង្គ​សែន​ជ័យ ឃុំ​ក្លែង ស្រុក​សណ្តាន់ អគ្គិភ័យ​ឆេះ​ផ្ទះ ០១​ខ្នង ទំហំ ៧​ម x ៤.៥​ម ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ម្ចាស់​ឈ្មោះ អេង ពឿ​ន ភេទ ប្រុស អាយុ ៤២ ឆ្នាំ​។ ខូចខាត​: ឆេះ​អស់ទាំង​ស្រុង ទំហំ​៧​ម​x៤.៥​ម ម៉ាស៊ីន​បាញ់ថ្នាំ ចំនួន ២​គ្រឿង ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ចំនួន ១​គ្រឿង និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។ មូលហេតុៈ មិនទាន់​កំណត់ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ​(​ម្ចាស់ផ្ទះ​មិន​នៅ​)​។​

២.​ករណី​ទី​២ រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់ វេលា​ម៉ោង ៥:២០​នាទី នៅ​ភូមិ នី​ពេជ្រ​(​ក​) ឃុំ​នី​ពេជ្រ ស្រុក​កំពង់ស្វាយ បណ្តាល​ឲ្យ​ខូចខាត ដូចជាៈ ១.​ម្ចាស់​ឈ្មោះ ជុច ជួប ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ខូច​ខាតៈ ស្លាប់​គោ​១​ក្បាល ។ ២.​ម្ចាស់​ឈ្មោះ ជួប ខៃ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ខូច​ខាតៈ​ស្លាប់​គោ​១​ក្បាល និង អង់​តែ​ន​ទូរទស្សន៍ ១​គ្រឿង​។ ៣.​ម្ចាស់ផ្ទះ​ឈ្មោះ សេង ឃ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ខូច​ខាតៈ បែក​អាគុយ​១២០W ចំនួន​១​គ្រឿង​។ ៤.​ម្ចាស់​ឈ្មោះ រឿង ពៅ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​ខូច​ខាតៈ​របើក​ក្បឿង​ប្រក់​ដំបូលផ្ទះ​អស់​ចំនួន ៣៥​សន្លឹក​។​

៣.​ករណី​ខ្យល់​កន្ត្រាក់ វេលា​ម៉ោង ១៧:០០​នាទី នៅ​ភូមិ​ឈើទាល ឃុំ​ត្បែង បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ ១​ខ្នង ម្ចាស់​ឈ្មោះ ចេង ចិន្តា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ផ្ទះ​ទំហំ ៩​ម​x១៧​ម (៣​ល្វែង​)​។ ខូច​ខាតៈ ជាន់​ទី​១ របើក​សំ​យ៉ាប​ស័ង្កសី​ខាងមុខ​អស់ទាំង​ស្រុង ជាន់​ទី​២ របើក ១​ចំហៀង ជញ្ជាំង​ថ្ម​ខាងមុខ របើក​មួយ​ចំហៀង ដំបូលផ្ទះ​បាក់​ព្រំ និង របើក​ក្បឿង​អស់​ជាច្រើន​៕ (SN-​កំពង់ធំ​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com