លីហ្គកំពូលកម្ពុជា: ថ្ងៃនេះមានផ្សាយផ្ទាល់ទាំងបួនប្រកួតតែម្តង

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីហ្គកំពូលកម្ពុជា ផ្សាយផ្ទាល់ទាំងបួន ប្រកួត ដើម្បបង្ករភាពងាយស្រួលដល់អ្នកគាំទ្រ ក្នុងការតាមដាន នឹងទស្សនា។

ការប្រកួតមុនគេថ្ងៃនេះគឺ វេស្ទើនភ្នំពេញ ទទួលអគ្គិសនីកម្ពុជា នៅម៉ោង ៣និង០០នាទី រសៀលនៅកីឡាដ្ឋានវេស្ទើន។ គូនេះផ្សាយផ្ទាល់តាមផេកហ្វេសប៊ុក កម្ពុជាថ្មី (kpt.newspaper)។

ចំនែកទូរទស្សន៍កីឡាឈានមុខគេនៅកម្ពុជា BTV News ផ្សាយផ្ទាល់ការប្រកួតរវាង ណាហ្កា និងសូលទីឡូអង្គរ ម៉ោង៣និង៣០នាទីរសៀល និងជំនួបកម្ពុជា បឹងកេត ព្រះខ័នរាជ្យ ម៉ោង ៦និង៣០នាទីយប់ នៅស្តាតចាស់។

ដោយឡែកការប្រកួតរវាង ភ្នំពេញក្រោន និងអគ្គស្នងការនគរបាលជាតិ ម៉ោង ៦និង០០នាទីល្ងាច នៅ RSN ផ្សាយផ្ទាល់តាមផេកផ្លូវការគណៈកម្មការជាតិរៀបចំការប្រកួត (CNCC)។

លទ្ធផលការប្រកួតម្សិលមិញ វិសាខា បំបាក់ក្រសួង ការពារជាតិ ២ទល់នឹង០ ចំនែក អាស៊ីអឺរ៉ុប និងអង្គរថៃហ្គ័រស្មើគ្នា ២ទល់នឹង២៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com