Zidane: Ronaldo ១២០% ជាទាន់ការប្រកួតជាមួយ Liverpool

(អេស្ប៉ាញ)៖ គ្រូបង្វឹកលោក Zinedine Zidane និយាយថាខ្សែប្រយុទ្ធ Real Madrid ,Cristiano Ronaldo នឹងជាទាន់ការប្រកួត Champions League វគ្គផ្តាច់ព្រ័ត្រជាមួយហង្សក្រហម Liverpoolនៅសប្តាហ៍ ក្រោយ។

Ronaldo អាយុ៣៣ឆ្នាំមិនបានលេងទេ តាំងពីគ្រេចកជើងក្នុងការប្រកួតកំពូល (El Clasico) ស្មើជាមួយ Barcelona ដើមខែនេះ ប៉ុន្តែអាចលេងបានក្នុងការប្រកួតលីហ្គ ចុងក្រោយជាមួយ Villarreal ថ្ងៃសៅរ៍។

Real នឹងព្យាយាមយកឈ្នះពាន Champions League បីឆ្នាំជាប់គ្នា ពេលជួប Liverpool អង់គ្លេសនៅទីក្រុង Kiev ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ខាងមុខ។

លោក Zidane និយាយថា ” ឥឡូវនេះ Ronaldo ច្បាស់ហើយ ១២០%លេងបាន។” លោកបន្តថា “កីឡាកររូបនេះ គ្មានបញ្ហាទេ។ របួស Cristiano ជា១២០% នោះវាល្អសម្រាប់ខ្ញុំ។”

Zidane បន្ថែមថា Ronaldo ដែលជាប្រធានក្រុម ជម្រើសជាតិព័រទុយហ្កាល់ការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី លេងបានពេលប៉ះ Villarreal ខណៈដែល Real ប្រជែងកៅអីលេខ២ក្នុងលីហ្គអេស្ប៉ាញ។

បច្ចុប្បន្ន Real Madrid ចាញ់ក្រុមជើងឯក Europa League, Atletico Madrid ដែលត្រូវជួប Eibar ថ្ងៃអាទិត្យបីពិន្ទុ ប៉ុន្តែមានគ្រាប់បាល់សំណល់ច្រើនជាង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com