លោក Paul Lambert ចាកចេញពីតំណែងគ្រូបង្វឹក Stoke City

(អង់គ្លេស)៖ អ្នកចាត់ការ Paul Lambert បានចាកចេញពីតំណែងជាគ្រូបង្វឹក Stoke City ដែលធ្លាក់ទៅក្របខ័ណ្ឌទី២ បួនខែបន្ទាប់ពីមកដឹកនាំក្លិបជំនួស លោក Mark Hughes។ 

Stoke បានបញ្ចប់រយៈពេល១០ឆ្នាំ នៅPremier League ទោះបីជាឈ្នះ Swansea ២ទល់នឹង១ ថ្ងៃអាទិត្យកន្លងទៅក៏ដោយ ព្រោះលោក Lambert ដឹកនាំឈ្នះតែពីរប្រកួត ពី១៥ប្រកួត។

Stoke បានចេញសេចក្តីថ្លែងការណ៍ថា ក្លិបនឹងតែងតាំងគ្រូបង្វឹកថ្មីឱ្យបានឆាប់ តាមតែអាចធ្វើបាន។

Stoke, ដែលធ្លាក់ទៅលេងលីហ្គទី២ Championship ក្រោយចាញ់ Crystal Palace កាលពីថ្ងៃទី៥ ខែឧសភា រកបានតែ១៣ពិន្ទុទេ ក្រោមការដឹកនាំរបស់លោក Lambert៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com