Darren Moore ត្រូវតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប West Brom

(អង់គ្លេស)៖ ក្លិបដែលធ្លាក់ពីក្របខ័ណ្ឌលីហ្គកំពូល West Brom បានតែងតាំងលោក Darren Moore ជាអ្នកចាត់ការថ្មី។

អតីតខ្សែការពារក្លិបអាយុ ៤៤ឆ្នាំ បានដឹកនាំក្លិបមិនដែលចាញ់នៅខែមេសា ជាគ្រូបណ្តោះអាសន្នជំនួសលោក Alan Pardew ដោយឈ្នះបី និងស្មើពីរប្រកួត។

ប៉ុន្តែលោកមិនអាចសង្គ្រោះ Albion ឱ្យបន្តនៅក្នុង Premier League បានទេ ពេលលោកមកកាន់តំណែងនេះ។

សូមបញ្ជាក់ថា Moore លេងឱ្យ West Brom ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ហើយជួយស្រោចស្រង់ក្លិបឱ្យបានមកលេង Premier League ពីរដង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com