លីហ្គកំពូលកម្ពុជា: វិសាខា ទទួល ការពារជាតិចំនែកការប្រកួតដែលបឹងកេត ទទួលព្រះខ័នរាជ ដូរទៅ នៅលេងស្តាតចាស់

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ ២០១៨ (លីហ្គកំពូលកម្ពុជា -Metfone Cambodia League) បន្តការប្រកួតវិញហើយពីសម្រាកជិតមួយខែ។

ក្លិបវិសាខា ត្រូវបើកទ្វារកីឡដ្ឋានវេស្ទើន ស្វាគមន៍ក្រុមក្រសួងការពារជាតិសម្រាប់សប្តាហ៍ទី៦ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣និង០០នាទីរសៀល។ ថ្ងៃជាមួយគ្នានេះដែរ ក្រុមអាស៊ីអឺរ៉ុប ត្រូវទទួលអង្គរថៃហ្គ័រម៉ោង ៣និង០០នាទីរសៀល នៅ AEU Sport Park អរិយក្សត្រ។

ចំនែកការប្រកួតថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ការរវាងណាហ្កាវើល ជាមួយសូលទីឡូអង្គរ វេលាម៉ោង ៣និង៣០ រសៀល និង បឹងកេត ប្រកួតជាមួយព្រះខ័នរាជ ស្វាយរៀង ម៉ោង ៦និង៣០នាទី នៅពហុកីឡដ្ឋានជាតិ ត្រូវដូរទៅលេងនៅស្តាតចាស់វិញដោយសារពហុកីឡដ្ឋានជាតិជាបត្រៀម រៀបចំពិធីបើកការប្រកួតកីឡាជាតិ។

ថ្ងៃជាមួយគ្នានេះដែរ ភ្នំពេញក្រោនត្រូវ ទទួលអគ្គស្នងការនគរបាលជាតិ នៅ RSN វេលា ម៉ោង ៦និង០០ល្ងាច ខណៈដែលអគ្គិសនីកម្ពុជា ត្រូវទទួលវេស្ទើនភ្នំពេញ វេលាម៉ោង ៣និង០០នាទីរៀល នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ទួលសង្កែ (ក្រោយស្តាតចាស់)។

ក្រោយលេងបាន៥ប្រកួតម្នាក់ ណាហ្កា និងបឹងកេតមាន១៣ពិន្ទុដូចគ្នា, វិសាខា និងនគរបាលជាតិមាន១០ពិន្ទុដូចគ្នា ខណៈដែល អង្គរថៃហ្គ័រ ឈរនៅលេខ៥មាន៩ពិន្ទ ឯព្រះខ័នរាជលេខ៦មាន៨ពិន្ទុ ភ្នំពេញក្រោនលេខ៧មាន ៧ពិន្ទុ ដោយឡែក អគ្គិសនីកម្ពុជា និងវេស្ទើន មិនដែលឈ្នះ រឺស្មើទេ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com